នាយករដ្ឋមន្រ្តីអូស្រ្តាលីចាត់ទុកថា រដ្ឋ Victoria ចាំបាច់ត្រូវបោះបង់ចោលការចូលរួម គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ
(VOVWORLD) - នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានចាត់ទុកថា អភិបាលខេត្ត Victorian លោក Daniel Andrew ចាំបាច់ត្រូវបោះបង់ចោលការចូលរួម គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison (រូបថត៖ TTXVN) |
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុ 3AW នាព្រឹកថ្ងៃទី ១១ ខែមិថុនា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានចាត់ទុកថា អភិបាលខេត្ត Victorian លោក Daniel Andrew ចាំបាច់ត្រូវបោះបង់ចោលការចូលរួម គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន ដោយសារ គំនិតផ្ដូចផ្ដើមនេះ មិនសមស្របនឹងផលប្រយោជន៍ជាតិរបស់អូស្រ្តាលីឡើយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីបានឲ្យដឹងថា ការចូលរួមគំនិតផ្តួចផ្តើមនេះបានអនុញ្ញាតឱ្យចិនធ្វើការវិនិយោគទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅរដ្ឋ Victoria ហើយក្រុមហ៊ុននានានៅរដ្ឋ Victoria អាចចូលរួមក្នុងគម្រោងវិនិយោគរបស់ចិននៅបរទេស។ ទោះយ៉ាងណាក៏ដោយ មានព័ត៌មានមួយបានចាត់ទុកថា ក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធនោះ ចិនក៏មានគោលបំណងចង់ធ្វើវិនិយោគលើវិស័យជាច្រើនទៀតដូចជា៖ ជីវបច្ចេកវិទ្យា កសិកម្ម ចំណីអាហារ គ្រឿងសំអាង និងឧស្សាហកម្មមួយចំនួនទៀត។ ។ ប៉ុន្តែនេះគ្រាន់តែជាព័ត៌មានក្រៅផ្លូវការប៉ុណ្ណោះ៕