នាយករដ្ឋមន្រ្តី៖ ការកសាងរដ្ឋាភិបាលអេឡិចត្រូនិករបស់វៀតណាមអាចកាត់បន្ថយពេលវេលាបើប្រៀបធៀបទៅនឹងប្រទេសដទៃ

(VOVWORLD) -  នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកអំពីរដ្ឋាភិ បាលអេឡិចត្រូនិកបានអញ្ជើញដឹកនាំកិច្ចប្រជុំអនឡាញ រវាងគណៈកម្មាធិការជាមួយនឹងគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលអេឡិចត្រូនិក និងក្រសួងស្ថាប័ននានា។ 

នាយករដ្ឋមន្រ្តី៖ ការកសាងរដ្ឋាភិបាលអេឡិចត្រូនិករបស់វៀតណាមអាចកាត់បន្ថយពេលវេលាបើប្រៀបធៀបទៅនឹងប្រទេសដទៃ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានកត់សម្គាល់រាល់លទ្ធផលវិជ្ជមាននៃសកម្ម ភាពរបស់រដ្ឋាភិបាលក្នុងឆ្នាំកន្លងទៅ ពោលគឺ អាត្រាសេវាសាធារណៈតាមអ៊ិនធឺណិតក្នុងកម្រិត ៤ បាន កើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ដែលស្ថិតក្នុងកម្រិត ១០,៧%។ ទន្ទឹមជាមួយគ្នានោះ ចំនួនក្រសួងស្ថាប័ននិងមូលដ្ឋានសឹងតែ ១០០% បានតភ្ជាប់ បញ្ជូននិងទទួលឯកសារអេឡិចត្រូនិកជាមួយខ្សែរភ្ជាប់ឯកសារជាតិ។

អញ្ជើញលើកឡើងពីបញ្ហានៅសេសសល់មួយចំនួន ក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនោះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ “បញ្ហាផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា ជាពិសេសបញ្ហាឌីជីថលនីយកម្ម របស់សហគ្រាសគឺជាដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយដែលរដ្ឋជួយឧបត្ថម្ភ ដើម្បីរក្សាកំណើនអភិវឌ្ឍន៍របស់សហគ្រាស។ នេះគឺជាបញ្ហាក្តៅគគុក។ ប្រសិនបើយើងធ្វើមិនបានល្អនូវរដ្ឋាភិបាលអេឡិចត្រូនិកលើការទូទាត់ ពាណិជ្ជកម្មអេឡិចត្រូនិក ការផ្លាស់ប្តូរឌីជីថលសម្រាប់អង្គភាពអាជីវកម្ម នៅក្នុងសេដ្ឋកិច្ចឌីជីថល នឹងពិបាកក្នុងការទទួលបានជោគជ័យដែរ។ ប្រការនេះតម្រូវឱ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ប្រព័ន្ធទាំងមូលក្នុងការកសាងនិងអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម”។

ដើម្បីអនុវត្តឱ្យបានល្អនូវគោលដៅនិងភារកិច្ចដែលបានដាក់ចេញនោះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើតួនាទីរបស់ប្រមុខក្រសួង ស្ថាប័ននានា ជាពិសេស លើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់អ្នកដឹកនាំដោយផ្ទាល់ ក្នុងការស្ថាបនារដ្ឋាភិបាលអេឡិចត្រូនិក ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ប្រជាជននិង សហគ្រាស ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ