នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយសហព័ន្ធសហជីពពលករវៀតណាម

(VOVWORLD) -  ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋ មន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា ក្នុង រយៈពេលបច្ចុប្បន្ននេះ អាជីវកម្មវៀតណាមកំពុងប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយអាជីវកម្មនៃប្រទេសនានា។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយសហព័ន្ធសហជីពពលករវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ 

នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានធ្វើជាអធិបតី ដោយរួមជាមួយក្រសួងនិងស្ថាប័ននានាដើម្បីជួបធ្វើការជាមួយសហព័ន្ធសហជីពពលករវៀតណាម  សំដៅវាយតម្លៃលើលទ្ធផលនៃការអនុ វត្តបទប្បញ្ញត្តិស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងសហព័ន្ធសហជីពនៅឆ្នាំ ២០១៨ ក៏ដូចជា ភារកិច្ចសម្របសម្រួលសំខាន់ៗក្នុងឆ្នាំ ២០១៩ និង ២០២០។ ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា ក្នុងរយៈពេលបច្ចុប្បន្ននេះ អាជីវកម្មវៀតណាមកំពុងប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយអាជីវកម្មនៃប្រទេសនានា  ហេតុដូច្នេះ ការការពារសិទ្ធិរបស់កម្មករគឺចាំបាច់ណាស់ ដើម្បីជួយបង្កើនប្រាក់ចំណូល និងធានានូវជីវភាពរស់នៅរបស់កម្មករ រួមទាំងស្ថាប័នកម្មករនិងផ្ទះសម្បែងសម្រាប់កម្មករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ