នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការសេដ្ឋកិច្ច-សង្គម
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែសីហា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានអនុគណៈកម្មាធិការសេដ្ឋកិច្ច-សង្គម ដើម្បីត្រៀមរៀបចំមហាសន្និ បាតបក្សទូទាំងប្រទេសលើកទី ១៣ បានធ្វើជាអធិបតីក្នុងសម័យប្រជុំពេញអង្គលើកទី ៦ នៃអនុគណៈកម្មាធិការ។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការសេដ្ឋកិច្ច-សង្គមនៃមហាសន្និ បាតបក្សលើកទី ១៣ (រូបថត៖ VGP) |
អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន ពិភពលោកកំពុងប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ ១៩ ដែលបណ្តាលឱ្យមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលញាំងមកនូវវិបត្តិសង្គមដូចជាភាពអត់ការងារធ្វើ និងអស្ថិរភាពសង្គម។ ជាមួយនឹងការធ្វើ សមាហ រណកម្មយ៉ាងស៊ីជម្រៅនោះ ជំងឺរាតត្បាតក៏ជះឥទ្ធិពល យ៉ាងធ្ងន់ធ្ងរដល់ប្រទេសវៀតណាមដែរ។ ថ្វីត្បិតែ ជួបការលំបាក ប៉ុន្តែវិស័យមួយចំនួនរបស់វៀតណាមនៅតែរីក ចម្រើនល្អ ពោលគឺ អតិរេកពាណិជ្ជ កម្មលើសពី ១០ ពាន់លានដុល្លារ ផលិតកម្មកសិកម្មប្រមូលផលល្អ ហើយនៅតែរក្សាទិសដៅនាំចេញ បាន ៤១-៤២ ពាន់លានដុល្លារពេញមួយឆ្នាំ។
ឈរលើស្មារតីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសមាជិកដែលចូលរួមកិច្ចប្រជុំនេះ ធ្វើការពិភាក្សាដើម្បីធ្វើវិសោធនកម្ម និងបំពេញបន្ថែមលើសេចក្តីព្រាងរបាយការណ៍នៃឯកសារមួយចំនួន ក្នុងនោះត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះការវាយតម្លៃផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ លើវិស័យទាំងអស់ ។ ទាក់ទងនឹងទិសដៅនិងភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសមាជិកនៃអង្គប្រជុំ ត្រូវផ្តល់យោបល់ជាក់ស្តែង ក្នុងនោះ ត្រូវមានផែនការអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិ ការប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ផលិតកម្មឆ្លាតវៃនិងការអភិវឌ្ឍធនធានមនុស្ស ជាដើម៕