នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានលើកឡើងនូវតម្រូវការចំនួន ៤ សម្រាប់សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ៦ ខែចុងឆ្នាំ
(VOVWORLD) - នាព្រឹកថ្ងៃទី ១ ខែកក្កដា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំតម្លៃជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ សំដៅវាយតម្លៃអំពីការងារគ្រប់គ្រងតម្លៃក្នុងឆមាសទី ១ នៃឆ្នាំ និងវិធានការសម្រាប់ប៉ុន្មានខែចុងឆ្នាំ ដោយប្តេជ្ញាចិត្តដើម្បីអនុវត្តគោលដៅដែលបានដាក់ចេញ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu) |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ទោះបីមានកត្តាជាច្រើនដែលជះឥទ្ធិពលទាំងខាងក្រៅនិងក្នុងស្រុកក៏ដោយ ប៉ុន្តែរដ្ឋា ភិបាលនៅតែប្តេជ្ញាចិត្ត គ្រប់គ្រងសន្ទស្សន៍ថ្លៃប្រើប្រាស់ មិនលើស ពី ៤% សេចក្តីសម្រេចចិត្តដែលរដ្ឋសភាប្រគល់។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ការគ្រប់គ្រងល្អជំងឺរាត ត្បាត COVID-19 រួមជាមួយសកម្ម ភាពជំរុញតម្រូវការក្នុងស្រុក បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ស្តីពីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ក្នុងរយៈពេល ៦ ខែចុងឆ្នាំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ទីមួយ ត្រូវអនុវត្តន៍បានគោលដៅកំណើនខ្ពស់បំផុតដែលអាចធ្វើបាន ហើយរដ្ឋាភិ បាលត្រូវខិតខំដើម្បីសម្រេចបានកំណើន ៤%។ ទីពីរគឺត្រូវធានាសន្តិសុខសង្គមនិងកុំឲ្យកើតមានភាពអត់ការងារធ្វើ ពីព្រោះ មនុស្សរាប់រយលាននាក់លើទូទាំងពិភពលោកកំពុងបាត់បង់ការងារដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត។ នេះជាឱកាសសម្រាប់យើងទាំងអស់គ្នា ដើម្បីពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការរៀបចំរចនាសម្ព័ន្ធនៃការបណ្តុះបណ្តាលពលករ។ ទី ៣ កំណត់គោលដៅត្រួតពិនិត្យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់មិនលើសពី ៤%។ ទី ៤ ធានាតុល្យភាពសេដ្ឋកិច្ច។ ស្របជាមួយនោះគឺជាការធានាបំរុងស្បៀងអាហារនៅក្នុងគ្រប់កាលៈទេសៈទាំងអស់ ហើយអាចធ្វើអន្តរាគមន៍ក្នុងគ្រប់ស្ថានភាពផងដែរ៕