នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគខេត្ត Tra Vinh ឆ្នាំ ២០២០

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែមករា នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និ សីទជំរុញការវិនិយោគខេត្ត Tra Vinh ដែលជាសន្និសីទជំរុញការវិនិយោគលើកដំបូងនៃឆ្នាំថ្មី ២០២០  នៅតាមមូលដ្ឋាននានា ទូទាំងប្រទេស ដោយប្រធានបទ “Tra Vinh - សក្តា នុពលវិនិយោគនិងឱកាសអភិវឌ្ឍន៍”។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគខេត្ត Tra Vinh ឆ្នាំ ២០២០ - ảnh 1នាយករដ្ឋមន្ត្រី អញ្ជើញទស្សនាស្តង់ទំនិញនៅឯសន្និសីទ (រូបថត៖ VGP/Quang Hieu

អញ្ជើញថ្លែងនៅក្នុងអង្គសន្និសីទ លោកនាយករដ្ឋមន្រ្តីបានលើកឡើងនូវចំណុចសំខាន់ៗចំនួន ៥ ក៏ដូចជាផែនការសកម្មភាពរបស់ខេត្តដែលរួមដំណើរជាមួយវិនិយោគិន។ នោះគឺ៖ Tra Vinh ត្រូវកសាងគំរូនៃការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមប្រកបដោយនិរន្តរភាព ជាខេត្តគំរូមួយ ទាក់ទងនឹងការបន្សាំជាមួយបម្រែបម្រួលអាកាសធាតុ ដើម្បីឆ្ពោះទៅរក ខឿនកសិកម្ម និងនេសាទមានតម្លៃបន្ថែមខ្ពស់។ ប្រការទី ២ គឺ Tra Vinh ត្រូវពិចារណាឡើងវិញ នូវការរៀបចំបណ្តាតំបន់ឧស្សាហកម្ម ឆ្ពោះទៅរកឧស្សាហូប នីយកម្មកសិកម្ម កែច្នៃជលផល ត្រូវផ្សារភ្ជាប់ខ្សែសង្វាក់តម្លៃនិងបង្កើតម៉ាកយីហោក្នុងស្រុក។ ម្យ៉ាងវិញទៀត ប្រសិនបើ ប្រជាកសិករចង់ក្លាយជាអ្នកមានពិតប្រាកដនៅស្រុកកំណើត ពួកគេចាំបាច់ត្រូវមានការត្រេះរិះ និងអាចរួមទាំងកម្លាំងកាយនិងកម្លាំងចិត្ត  ដើម្បីរួមជាមួយវិនិយោគិនដទៃទៀត បង្កើតឡើងសហគ្រាសមួយប្រតិបត្តិតាមច្បាប់។

នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំខេត្ត Tra Vinh បានប្រគល់វិញ្ញាបនប័ត្រវិនិយោគដល់គម្រោងចំនួន ៥ ដែលមានដើមទុនជាង ៥.៣០០ ពាន់លានដុង (ជិត ២២៩ លានដុល្លារ) និងប្រគល់អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់គម្រោងចំនួន ១៩ ដែលមានដើមទុនសរុប ២០៥.០០០ ពាន់លានដុង (ជាង ៨,៨ ពាន់លានដុល្លារ)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ