នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចូលអុជធូបរំលឹកវិញ្ជាណក្ខ័ន្ធលោកប្រធានហូជីមិញ

(VOVWORLD) - ក្នុងឱកាសអបអរសាទរខួបលើកទី ៧៤ នៃទិវាបដិវត្តខែសីហា និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ កញ្ញា) និងរយៈពេល ៥០ ឆ្នាំ នៃការអនុវត្តមរតក៌សាស្ត្ររបស់លោកប្រធានហូជីមិញនោះ នាថ្ងៃទី ១៩ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលអុជធូបដើម្បីគោរពរំលឹកវិញ្ញាណក្ខ័ន្ធកលោកប្រធានហូជីមិញនៅផ្ទះ លេខ ៦៧ នៃមណ្ឌលកេរដំណែលលោកប្រធានហូជីមិញផងដែរ។ 
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចូលអុជធូបរំលឹកវិញ្ជាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលអុជធូបដើម្បីគោរពរំលឹកវិញ្ញាណក្ខ័ន្ធកលោកប្រធានហូជីមិញនៅផ្ទះ លេខ ៦៧ 

ផ្ទះលេខ ៦៧ គឺជាឈ្មោះដែលត្រូវបានដាក់តាមពេលវេលាសាងសង់របស់ផ្ទះលេខ ៦៧ នេះតែម្តង។ នេះជាកន្លែងដែលលោកប្រធានហូជីមិញ ចាប់ផ្តើមស្នាក់នៅសម្រាប់ព្យា បាលជំងឺ ពីថ្ងៃទី ១៧ ខែសីហាឆ្នាំ ១៩៦៩ រហូតដល់ដង្ហើមចុងក្រោយរបស់លោក នៅវេលាម៉ោង ៩ និង ៤៧ នាទីថ្ងៃ ទី ២ ខែកញ្ញាឆ្នាំ ១៩៦៩។ នៅទីនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម លោក Vo Van Thuong បានអញ្ជើញអុជធូប គោរពវិញ្ញាណក្ខ័ន្ធ និងសម្តែងអំណរគុណចំពោះគុណបំណាច់ដ៏ឧត្តុងឧត្តមរបស់លោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ