នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលា

(VOVWORLD) - នារសៀលថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានធ្វើជាអធិបតីនៃកិច្ចប្រជុំជាប្រចាំខែតុលារបស់រដ្ឋាភិបាល សំដៅវាយតម្លៃនូវលទ្ធផលសេដ្ឋកិច្ចសង្គមក្នុងខែតុលានិង ១០ ខែនៃឆ្នាំ ២០១៩។ 
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលា  - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP) 

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានប្រ សាសន៍ថា លោកទើបតែបញ្ចប់ប្រកបដោយជោគជ័យនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ នៅប្រទេសថៃ ដែលនាំមកនូវកិត្យានុភាពសម្រាប់ទាំងអាស៊ាននិងវៀតណាម។ ក្នុងនោះ មានព្រឹត្តិការណ៍មួយ ដែលវៀតណាមទទួលតួនាទីជាប្រ ធាន អាស៊ាន ២០២០។ ហេតុដូច្នេះនៅឆ្នាំ ២០២០ នឹងមានព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់ចំនួនពីរ សម្រាប់វៀតណាម គឺប្រធានអាស៊ាននិងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជាពិសេស តាមរយៈកិច្ចប្រជុំពាក់ព័ន្ធនានា មេដឹកនាំនៃប្រទេសទាំងអស់បានឯកភាពលើបញ្ហាធំៗជាច្រើនរបស់អាស៊ាន ក្នុងនោះមានកិច្ចការពារអធិបតេយ្យភាពក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដែលជាបញ្ហាស្នូលរបស់អាស៊ាន ក៏ដូចជាជំរុញការបញ្ចប់និងការផ្តល់សច្ចាប័នលើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ជាមួយនឹងការទទួលយកតួនាទីជាប្រធានអាស៊ាន ២០២០នោះ  លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា មធ្យោបាយល្អបំផុតក្នុងការចូលរួមចំណែកក្នុងអាស៊ានគឺផ្តោតសំខាន់ទៅលើសរសរគ្រឹះសំខាន់ចំនួន ៣។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែតុលានិង ១០ ខែកន្លងមក ទទួលបានលទ្ធផលជាវិជ្ជមាន។ វិស័យកសិកម្មមានការរីកចម្រើនឥតឈប់ឈរ ឧស្សាហកម្មបានបន្តសន្ទុះកំណើនរបស់ខ្លួនឈានដល់ ៩.៥%។ ទីផ្សារក្នុងស្រុកមានការរីកចម្រើនល្អ សេវាកម្មលក់រាយនិងអ្នកប្រើប្រាស់សរុបបានកើនឡើងជិត ១២%។ ការទាក់ទាញភ្ញៀវអន្តរជាតិជាលើកដំបូងបានកើនឡើងដល់ ១,៦ លាននាក់ក្នុងមួយខែ។ ក្រៅពីនេះអតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង។ ការនាំចេញកើនឡើង ៧,៤% អតិរេកពាណិជ្ជកម្មមានប្រមាណ ៧ ពាន់លានដុល្លារ។ ការវិនិយោគផ្ទាល់ពីបរទេសដែលបានធ្វើឱ្យសម្រេចបានដល់ជាង ១៦ ពាន់លានដុល្លារ។ ជីវភាពរស់នៅរបស់ប្រជាជនបន្តប្រសើរឡើងគួរអោយកត់សម្គាល់។

ទាក់ទងនឹងស្ថានភាពក្នុងរយៈពេល ២ ខែចុងក្រោយនៃឆ្នាំនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្រសួង ស្ថាប័ននិងមូលដ្ឋានបានប្តេជ្ញាថា នឹងបញ្ចប់និងលើសគោលដៅទាំងអស់រួមទាំងកំណើនសេដ្ឋកិច្ចជាង ៦,៨% និងការគ្រប់គ្រងអតិផរណាអោយស្ថិតក្រោម ៣.៥% បង្កើតឱកាសសម្រាប់គោលនយោបាយឆ្នាំក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ