នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧ ក្នុងមណ្ឌលកេរដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃបដិវត្តខែសីហា ខួបលើកទី ៧៥ នៃទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម និងខួបលើកទី ៥១ នៃការទទួលមរណភាពរបស់លោកប្រធានហូជីមិញ ថ្ងៃទី ៧ ខែកញ្ញា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧ ក្នុងមណ្ឌលកេរដំណែលលោកប្រធានហូជីមិញនៅវិមានប្រ ធានរដ្ឋ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មាភិបាលនិងនិយោជិកនៃមណ្ឌលកេរដំណែលលោកប្រធានហូជីមិញ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យកម្មាភិបាល និយោជិកទាំងអស់ ត្រូវបន្តបំពេញឲ្យបានល្អប្រសើរថែមទៀត ការងារអភិរក្សកេរដំណែល ឯកសារ វត្ថុបុរាណនិងបរិយាកាសទេសភាពនៃវិមានដូចនឹងពេលដែលលោកប្រធានហូជីមិញរស់នៅនិងធ្វើការអញ្ជឹងដែរ។ ទន្ទឹមជាមួយគ្នានោះ ជំរុញការងារប្រមូលផ្តុំនិងការណែនាំដើម្បីបម្រើការឃោសនានិងការអប់រំ សំដៅឆ្លើយតបនឹងតម្រូវការទាំងក្នុងនិងក្រៅប្រទេស ដែលចង់ស្រាវជ្រាវ សិក្សារៀនសូត្រអំពីជីវិត អាជីព មនោគមន៍វិជ្ជា និងគំរូសីលធម៌របស់លោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ