នាយករដ្ឋមន្រ្តី Pham Minh Chinh៖ កម្លាំងពេទ្យបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩
(VOVWORLD) - ពិធីនេះ ដោយការិយាល័យរដ្ឋាភិបាលសហការជាមួយក្រសួងសុខាភិបាលរៀបចំឡើង។
លោកនាយករដ្ឋមន្រ្តីអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកងកម្លាំងពេទ្យជួរមុខប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ (រូបថត៖ VGP/Nhat Bac) |
នៅរសៀលថ្ងៃទី ១៨ ខែតុលា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាង កងកម្លាំងពេទ្យឆ្នើមជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ ពិធីនេះ ដោយការិយាល័យរដ្ឋាភិបាលសហការជាមួយក្រសួងសុខាភិបាលរៀបចំឡើង។ ចូលរួមកិច្ចប្រជុំដែលបានតភ្ជាប់បណ្តាញពីទីតាំងប្រជុំរបស់រដ្ឋាភិបាលមានលោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម; ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long។
អញ្ជើញថ្លែងក្នុងពិធី នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានបញ្ជាក់ថា បក្សរដ្ឋនិងប្រជាជនយល់ច្បាស់អំពីអ្វីដែលគ្រូពេទ្យនិងគិលានុបដ្ឋយិការបានធ្វើក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ជាពិសេសក្នុងកំឡុងពេលមានជំងឺរាតត្បាតទី ៤ ដ៏កាចសាហាវនេះ។ ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ការគាំទ្រជាធ្លុងមួយរបស់ប្រជាជន ក្រោមការដឹកនាំរបស់បក្សនិងការគ្រប់គ្រងរបស់រដ្ឋ កម្លាំងគ្រូពេទ្យបានរួមចំណែកយ៉ាងសំខាន់ ដែលជាកម្លាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រួមជាមួយកងទ័ព ប៉ូលីសនិងកងកម្លាំងផ្សេងទៀត។ យ៉ាងណា មិញ ជំងឺរាតត្បាតនៅតែមានភាពស្មុគស្មាញ មិនអាចទាយទុកជាមុនបាន និងអាចលេចចេញនូវរោគរាតត្បាត វីរុសបម្លែងខ្លួនផ្សេងៗទៀត តាមនោះ មិនត្រូវអត្តនោម័តទាល់តែសោះ។
នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានឲ្យដឹងថា ប្រទេសជាតិបានឆ្លងកាត់ជំងឺរាតត្បាតចំនួន ៤ លើក ដែលក្នុងនោះរលកទី ៤ ត្រូវបានគ្រប់គ្រងជាជំហានៗ ( រូបថត៖ VGP/Nhat Bac) |
នៅក្នុងពិធីនេះ ទីភ្នាក់ងារនិងអង្គការនានាបានកោតសរសើរនិងលើកទឹកចិត្តដល់សមូហភាព បុគ្គលឆ្នើម សមិទ្ធផលជាច្រើនក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត៕