នាយទាហានវៀតណាម ១០ នាក់បន្ថែមទៀតបានចូលរួមថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - ពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ និងប្រគល់ភារ កិច្ចដល់នាយទាហានទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីស្នាក់ការអង្គការសហប្រជាជាតិនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលនិងស៊ូដង់ខាងត្បូង ត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី ១៨ ខែសីហា នៅទីក្រុងហាណូយ។ 
នាយទាហានវៀតណាម ១០ នាក់បន្ថែមទៀតបានចូលរួមថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN)

ឧត្តមសេនីយ៍ឯកបំរុង លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានអញ្ជើញធ្វើជាអធិបតីនៃពិធីនេះ។ នៅក្នុងពិធី លោក ឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh បានអបអរសាទរដល់នាយទាហានដែលបានបញ្ចូនទៅបំពេញភារកិច្ចលើកនេះ  ព្រមទាំងបានស្នើថា ទន្ទឹមនឹងការលើកកម្ពស់ស្មារតីមិត្តភាពអន្តរជាតិនិងសាមគ្គីភាព របស់កងរក្សាសន្តិភាពនោះ វៀតណាមចាំបាច់ត្រូវបង្ហាញឲ្យមិត្តភក្តិអន្តរជាតិ ស្គាល់ពីសមត្ថភាពរបស់វៀតណាម ដូចជាភាពស្ទាត់ជំនាញខាងភាសា ដោះស្រាយបញ្ហាបានឆាប់រហ័សនិងបត់បែនតាមកាលៈទេសៈ មានលក្ខណៈជំនាញវិជ្ជាជីវៈខ្ពស់ក្នុងការងារ  និងធ្វើសេនាធិការ ក៏ដូចជា ដាក់ចេញសំណើរទាន់ពេលវេលាចំពោះគណៈកម្មាធិការយោធាបក្សមជ្ឈឹម ថ្នាក់ដឹកនាំក្រសួងការពារប្រទេស នូវបញ្ហាទាក់ទងនឹងការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

យ៉ាងណាមិញ ឧត្តមសេនីយ៍ឯកបំរុងលោក Nguyen Chi Vinh សង្ឃឹមថា នាយទាហានទាំងអស់នេះនឹងបន្តរក្សានិងកសាងឋានៈនិងរូបភាពរបស់កងទ័ពប្រជាជនវៀតណាមក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ ជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ