នាយរដ្ឋមន្ត្រីអ៊ីរ៉ាក់ដាស់តឿនរុស្ស៊ីសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹង IS


នាយរដ្ឋមន្ត្រីអ៊ីរ៉ាក់ដាស់តឿនរុស្ស៊ីសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹង IS  - ảnh 1
នាយរដ្ឋមន្ត្រីអ៊ីរ៉ាក់ដាស់តឿនរុស្ស៊ីសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹង IS (Image: VNA)

(VOVworld) – នាថ្ងៃទី ២១ ឧសភា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បាន ជួបធ្វើការជាមួយសមភាគីរុស្ស៊ី លោក Dmirty Medvedev ក្នុងដំណើទស្សនកិច្ចនៅ រុស្ស៊ីសំដៅជំរុញកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអង្គការភេវរកម្ម “រដ្ឋឥស្លាម
ស្វ័យប្រកាស” (IS)។ ក្នុងជំនួប លោក Abadi បានសង្កត់ធ្ងន់ថា៖ ការគំរាមកំហែងភេវ កម្មមិនត្រឹមតែគ្រប់ដណ្តប់ស្រមោលខ្មៅនៅលើអ៊ីរ៉ាក់ ប៉ុណ្ណោះទេ ថែមទាំងនៅ  លើបណ្ដាប្រទេសជិតខាងទៀតផងដោយអភិវឌ្ឍន៍ក្រោមរូបសណ្ឋានថ្មី ។ Baghdad វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយរុស្ស៊ី ហើយមានគោលបំណងថា៖ ម៉ូស្គូយក ចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការយ៉ាងសកម្មថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹង ការគំរាមកំហែងនេះ។ រីឯខ្លួនវិញ លោក Medvedev បានលើកច្បាស់ថា៖ រុស្ស៊ី សប្បាយរីករាយគាំទ្រនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ាក់ថ្នាក់រដ្ឋាភិបាល។
តាមគំរោង លោក  Abadi នឹងជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីសំដៅពិភាក្សាអំពី កិច្ចសហប្រតិបត្តិការយោធានិងស្ថានភាពនៅមជ្ឈឹមបូព៌ារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ