នាយឧត្តមសេនីយ៍ Vo Nguyen Giap រស់នៅជានិច្ចក្នុងដួងចិត្តប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ

នាយឧត្តមសេនីយ៍ Vo Nguyen Giap រស់នៅជានិច្ចក្នុងដួងចិត្តប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ - ảnh 1
នាយឧត្តមសេនីយ៍ Vo Nguyen Giap រស់នៅជានិច្ចក្នុងដួងចិត្តប្រជាជនវៀតណាម
និងមិត្តភក្តិអន្តរជាតិ

(VOVworld) - ​ថ្ងៃទី២៥ សីហា ឆ្នាំ២០១៦ជាទិវារំលឹកខួបលើកទី១០៥ទិវា
កំណើត របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាសិស្សមួយរូបដ៏ឆ្នើមរបស់
លោកប្រធានហូជីមិញ។ប្រជាជនវៀតណាមក៏ដូចជាមិត្តភក្តិជាច្រើនលើពិភពលោក
ជានិច្ចកាលលៃទុកជូននាយឧត្តមសេនីយ៍ Vo Nguyen Giap នូវការគោរពពិសេស។
អនុបណ្ឌិត Tran Van Khoi នៃបណ្ឌិតសភានយោបាយជាតិ ហូជីមិញ អះអាងថា
នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាអ្នក យុទ្ធសាស្ត្រយោធាដ៏ឈ្លៀសវៃមួយរូប៖
“នាយឧត្តមសេនីយ៍ Vo Nguyen Giap បានកសាងកងទ័ពប្រជាជនក្លាយទៅជា
កងកម្លាំងស្នូលក្នុងការក្រោកឈរឡើងធ្វើបដិវត្តន៍ខែសីហា ហើយជាមេដឹកនាំ
កំពូលនៃកង ទ័ពប្រជាជនវៀតណាមក្នុងសង្គ្រាមប្រឆាំងអាណានិគមនិយម
បារាំងនិង ចក្រពត្តិអាមេរិក។”
កេរ្តិ៍ឈ្មោះនាយឧត្តមសេនីយ៍ Vo Nguyen Giap ភ្ជាប់ជាមួយជ័យជំនះមាន
អត្ថន័យអន្តរជាតិរបស់កងទ័ពប្រជាជនវៀតណាម ជាពិសេសគឺជ័យជំនះ Dien
 Bien Phu ប្រវត្តិសាស្ត្រ។ដោយហេតុនេះ សារព័ត៌មានបរទេសតែងតែលើក
សរសើរនាយឧត្តមសេនីយ៍ជាអ្នកយុទ្ធសាស្ត្រយោធាមួយរូបដ៏ឆ្នើមបំផុត នៃ
សតវត្សទី២០ និងជាអ្នកជំនាញការមហិមារអំពីសង្គ្រាមប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ