នារីប្រមាណ ៥.៥០០នាក់ចូលរួមក្នុងក្បួនដង្ហែអាវផាយ ក្នុងពិធីបុណ្យផ្កាឈូក Dong Thap

(VOVWORLD) - ក្នុងពិធីបុណ្យផ្កាឈូក Dong Thap ឆ្នាំ ២០២៤ សម្ព័ន្ធនារីខេត្ត Dong Thap នឹងរៀបចំក្បួនដង្ហែ "អាវផាយ - រស្មីពណ៌ផ្កាឈូក" ដើម្បីអបអរសាទរខួបលើកទី ១៣៤ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ, រយៈពេល ៥៥ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោក និងឆ្លើយតបទៅនឹងពិធីបុណ្យផ្កាឈូក លើកទី២។ 
នារីប្រមាណ ៥.៥០០នាក់ចូលរួមក្នុងក្បួនដង្ហែអាវផាយ ក្នុងពិធីបុណ្យផ្កាឈូក Dong Thap - ảnh 1នារីប្រមាណ ៥.៥០០នាក់ចូលរួមក្នុងក្បួនដង្ហែអាវផាយ ក្នុងពិធីបុណ្យផ្កាឈូក Dong Thap  (រូបថត៖ Pham Hai/VOV)

ក្បួនដង្ហែធ្វើឡើងនៅថ្ងៃទី ១៩ ឧសភា ដោយមានការចូលរួមពីនារីចំនួន ៥.៥០០ នាក់ ដែលជាកម្មាភិបាល បុគ្គលិកសាធារណៈ កម្មករ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តបានពាក់អាវផាយ (Ao dai) មានក្បូរក្បាច់ផ្កាឈូក ឬពណ៌ផ្កាឈូក ចូលរួមដង្ហែតាមដងផ្លូវមួយចំនួននៃទីក្រុង Cao Lanh ។

ក្បួនដង្ហែ “អាវផាយ - រស្មីពណ៌ផ្កាឈូក” គឺជាសកម្មភាពឆ្លើយតបទៅនឹងពិធីបុណ្យផ្កាឈូក Dong Thap លើកទី២ រួមចំណែកលើកតម្កើងអាវផាយ សម្រស់របស់នារីវៀតណាមជាទូទៅ និងស្ត្រី Dong Thap និយាយដោយឡែកក្នុងសម្លៀកបំពាក់អាវផាយដែលតំណាងឱ្យអត្តសញ្ញាណជាតិមាតុភូមិ។ ទន្ទឹមនឹងនោះ ក្បួនដង្ហែក៏បានផ្ញើជូនកម្មាភិបាល បុគ្គលិកសាធារណៈ កម្មករ កម្មការនី សមាជិក សមាជិកា ស្ត្រី ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីកិច្ចការពារ អភិរក្ស និងលើកតម្កើងតម្លៃនូវសំលៀកបំពាក់អាវផាយប្រពៃណីរបស់ជនជាតិវៀតណាម។ ពិធីបុណ្យផ្កាឈូក Dong Thap នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ ១៩ ឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ