នៅលើ “នាវា” កំណើនរបស់វៀតណាម មនុស្សគ្រប់គ្នាអាច “ទទួលផល” ពីសមិទ្ធផលនៃការផ្លាស់ប្តូរថ្មីនិងការអភិវឌ្ឍ

(VOVWORLD) -  លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ដូច្នេះនៅក្នុងរបាយការណ៍បើក បូកសរុបរយៈពេលការងារឆ្នាំ ២០១៦-២០២១ របស់រដ្ឋាភិបាល នាឱកាសបើកសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ នាព្រឹកថ្ងៃទី ២៤ ខែមីនានៅទីក្រុងហាណូយ។

នៅលើ “នាវា” កំណើនរបស់វៀតណាម មនុស្សគ្រប់គ្នាអាច “ទទួលផល” ពីសមិទ្ធផលនៃការផ្លាស់ប្តូរថ្មីនិងការអភិវឌ្ឍ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញបង្ហាញរបាយការណ៍បូកសរុបអាណត្តិការងារ (រូបថត៖ VGP)

ក្នុងអាណត្តិកន្លងមក “នាវា” វៀតណាមត្រូវឆ្លងកាត់នូវដំណើរពោរពេញទៅដោយ “ព្យុះ” និងជួបប្រទះនឹងការលំបាកសាកល្បងជាច្រើន ដែលហួសពីផែនការដែលដាក់ចេញពីដើមអាណត្តិ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ដូច្នេះនៅក្នុងរបាយការណ៍បើក បូកសរុបរយៈពេលការងារឆ្នាំ ២០១៦- ២០២១ របស់រដ្ឋាភិបាល នាឱកាសបើកសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ នាព្រឹកថ្ងៃទី ២៤ ខែមីនានៅទីក្រុងហាណូយ។

ពិនិត្យឡើងវិញនូវសមិទ្ធិផលលេចធ្លោរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលបានផ្តោតសំខាន់លើការកសាងនិងបំពេញនូវយន្តការនិងគោលនយោបាយនានា ដើម្បីបង្កើតរបត់ថ្មីសម្រាប់ការអភិវឌ្ឍ។ ជាពិសេស វៀតណាមបានទទួលជោគជ័យក្នុងបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ ដោយវាយតម្លៃមូលហេតុនៃសមិទ្ធិផលលេចធ្លោអាណត្តិនេះ លោកនាយករដ្ឋមន្រ្តីបានប្រើពាក្យគន្លឹះមួយថា “លោតផ្លោះ” ដើម្បីសង្កត់ធ្ងន់លើចំណុចលេចធ្លោនានានៅក្នុងអាទិភាពដឹកនាំ។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “លោតផ្លោះមានសារៈដ៏សំខាន់ ហើយដំបូងគឺជាការលោតផ្លោះក្នុងការធ្វើឱ្យល្អឥតខ្ចោះនូវស្ថាប័នសេដ្ឋកិច្ចទីផ្សារសង្គមនិយម។ លោតផ្លោះក្នុងការលើកកម្ពស់គុណភាពធនធានមនុស្ស ពោលគឺ រដ្ឋាភិបាលតែងតែខិតខំដោះស្រាយបញ្ហាលំបាកសាក ល្បងតាមរយៈវិធានការណ៍ជាច្រើន ដោយការវិនិយោគ លើកកម្ពស់គុណភាពធនធានមនុស្ស បង្កើតការងារដល់កម្មករជិត ៨ លាននាក់ ដោយចាត់ទុកប្រជាជនជាមជ្ឈមណ្ឌលនៃការច្នៃប្រឌិត”។  

ដោយវាយតម្លៃលើអនាគត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជឿជាក់ថា “នាវា” កំណើនរបស់ វៀតណាមឆ្ពោះទៅរកជើងមេឃថ្មី ដោយមានបុព្វបទថ្មីនៃប្រទេសវៀតណាមដ៏ខ្លាំងមាំមួននៅពាក់កណ្តាលសតវត្សរ៍ទី ២០ ហើយមនុស្សគ្រប់គ្នាសុទ្ធតែបាន “ទទួលផល” ពីសមិទ្ធផលនៃការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ