នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមបំពេញទស្សនកិច្ចមិត្តភាពនៅកម្ពុជា
(VOVWORLD) - ចាប់ពីថ្ងៃទី ២៥ ដល់ទី ២៨ មេសា នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម Le Quy Don (HQ-286) បានចូលចត់កំពង់ផែរក្រុងព្រះសីហនុរបស់កម្ពុជា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅទីនេះ។
ចាប់ពីថ្ងៃទី ២៥ ដល់ទី ២៨ មេសា នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម Le Quy Don (HQ-286) បានចូលចត់កំពង់ផែរក្រុងព្រះសីហនុរបស់កម្ពុជា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅទីនេះ។ ឆ្លើយសម្ភាសារបស់អ្នកយកព័ត៌ មានទីភ្នាក់ងារសារព័ត៌មានវៀតណាម នាយករងវិទ្យាស្ថានកងទ័ពជើងទឹក វៀតណាម វរសេនីយ៍ឯក Nguyen Duc Nam និងជាប្រធានក្រុមការងារបានឲ្យ ដឹងថា៖ នេះជាលើកទី ២ ដែលកងទ័ពជើងទឹកប្រជាជនវៀតណាមទៅបំពេញ ទស្សនកិច្ចមិត្តភាពនៅកម្ពុជា។ អត្ថន័យដ៏ធំធេងនៃដំណើរទស្សនកិច្ចលើកនេះគឺ បង្កើនថែមទៀតនូវទំនាក់ទំនងល្អប្រសើរសាមគ្គីភាពនិងជឿជាក់គ្នាទៅវិញទៅ មករវាងកងទ័ពប្រជាជនវៀតណាមនិងកងយុទ្ធពលខេមរភូមិន្ទនិយាយរួម និង រវាងកងទ័ពជើងទឹកវៀតណាមជាមួយកងទ័ពជើងទឹកខេមរភូមិន្ទ និយាយដោយ ឡែក៕