នាវាកងទ័ពជើងទឹករបស់អង់គ្លេសឈ្មោះ HMS Spey ចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពនៅទីក្រុងហូជីមិញ
(VOVWORLD) - នៅថ្ងៃទី៧ ខែកុម្ភៈ នាវាកងទ័ពជើងទឹកអង់គ្លេស HMS Spey បញ្ជាដោយលោកវរសេនីយ៍ទោ កាពីទែន Michael Proudman និងនាវិកចំនួន ៤៦ នាក់ បានចូលចតនៅកំពង់ផែទីក្រុងហូជីមិញ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពរយៈពេល ៥ ថ្ងៃទៅកាន់ទីក្រុង ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអង់គ្លេស (១៩៧៣-២០២៣)។ នេះជាកប៉ាល់រាជវង្សអង់គ្លេស ទី៤ដែលត្រូវបានចាក់បញ្ជូនមកវៀតណាមក្នុងរយៈពេល៥ឆ្នាំកន្លងមក។
បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិភាគលេខ២ តំណាងឱ្យថ្នាក់ដឹកនាំរបស់កងទ័ពជើងទឹកវៀតណាម និងឯកអគ្គរដ្ឋទូតអង់គ្លេសថ្មីប្រចាំនៅវៀតណាម Iain Frew បានចូលរួមពិធីស្វាគមន៍ចំពោះនាវា HMS Spey ។ (រូបថត៖ Le Phuong) |
ថ្លែងមតិក្នុងពិធីស្វាគមន៍ ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាម លោក Iain Frew បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់នាវាក្នុងឱកាសនេះ គឺជាព្រឹត្តិការណ៍រំលឹកខួបកន្លះសតវត្សនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងព្រះរាជាណាចក្រអង់គ្លេស ក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិកំពុងត្រូវបានបង្រួបបង្រួម និងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង។ ទន្ទឹមនឹងនោះ លោកវរសេនីយ៍ឯក Michael Proudman មេបញ្ជាការ HMS Spey បានអះអាងថា ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់ចក្រភពអង់គ្លេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាម តាមនោះ គូសបញ្ជាក់លើការប្តេជ្ញាដោយឥតឈប់ឈររបស់ចក្រភពអង់គ្លេសក្នុងការលើកកម្ពស់ស្ថិរភាព និងសន្តិសុខសកលនៅក្នុងតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក។
ក្នុងដំណើរបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុងហូជីមិញ នាយទាហាននៃនាវា និងនាវិកនឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ; ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៧; ទស្សនកិច្ច និងធ្វើការនៅតំបន់កងទ័ពជើងទឹក ២; ចូលរួមក្នុងការផ្លាស់ប្តូរកីឡា និងវប្បធម៌ជាមួយកម្មាភិបាលនិងយុទ្ធជននៃកងទ័ពជើងទឹកភូមិភាគ២ និងទស្សនាបេតិកភណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌មួយចំនួននៅទីក្រុងហូជីមិញ៕