នៅវៀតណាមនិងឡាវកំពុងប្រព្រឹត្តទៅសកម្មភាពមិត្តភាពនិងសហប្រតិបត្តិការជាច្រើន

ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ នៅវៀតណាម និងឡាវ កំពុងប្រព្រឹត្តទៅ សកម្មភាព
មិត្តភាព និង សហប្រតិបត្តិការជាច្រើន។ បណ្ដាថ្ងៃវប្បធម៏ វៀតណាម នៅឡាវ  និងបណ្ដាថ្ងៃវប្បធម៏ឡាវនោវៀតណាមសុទ្ធតែ បានប្រព្រឹត្តទៅ​ ពីថ្ងៃទី ១៦  ដល់ ថ្ងៃទី ២១ កក្កដា។ រួមជាមួយនោះគឺ កម្មវិធី មហោស្រព​មិត្តភាពប្រជាជន វៀត
ណាម-ឡាវ លើកទី ៣ នៅរដ្ឋធានីហាណូយ ​ខេត្ត​ Ninh Binh និង ខេត្ត Tuyen
Quang  ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ កក្កដា។ ​នាពេលនោះ នាយប់ថ្ងៃទី ១៧  កក្កដា  នៅរោងល្ខោនធំ (រដ្ឋធានីហាណូយ) បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បះ បើក​
បណ្ដាថ្ងៃ​វប្បធម៏ឡាវ​នៅ​វៀត​ណាម។ នៅទីនេះ បណ្ដាសិល្បករ សិល្បការនី វៀត​ណាម និងឡាវ បានសម្ដែងនូវបណ្ដា​ចម្រៀង របាំ ស្ងើចសរសើរទឹកដី ​និង​ស្រុក​
កំណើត ។

នៅវៀតណាមនិងឡាវកំពុងប្រព្រឹត្តទៅសកម្មភាពមិត្តភាពនិងសហប្រតិបត្តិការជាច្រើន - ảnh 1
នៅវៀតណាម និងឡាវ កំពុងប្រព្រឹត្តទៅ សកម្មភាព មិត្តភាព និង សហប្រតិបត្តិការជាច្រើន(http://news.go.vn)

          ក៏ក្នុងឱកាសនេះដែរ សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍​គណះ​
លេខា​បក្សប្រជាជន បដិវត្តន៍ឡាវ និងជា អនុប្រធាន​រដ្ឋឡាវ Buonnhang Vorachith បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅ​វៀតណាម​ ពីថ្ងៃទី១៧ដល់ថ្ងៃទី២០កក្កដា  ឆ្នាំ ២០១២ តាមសេចក្ដីអញ្ចើញ​របស់ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen
 Thi Doan។ ​បន្ទាប់​ពីពិធី​ទទួលជាផ្លូវការ អនុប្រធានរដ្ឋ​Nguyen Thi Doan បានជួប
សន្ទនា​ជាមួយ ​អនុប្រធានរដ្ឋឡាវ Buonnhang Vorachith ។ ភាគីទាំងពីរ​បានអះអាង
ថា ​ជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព​ប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម - ឡាវ
 អនុវត្តយ៉ាងល្អការផ្សព្វផ្សាយ ឃោសនាអំពីប្រវត្តិសាស្ត្រទំនាក់ទំនង​ពិសេស  និង រួមសម្ព័ន្ធប្រយុទ្ធ វៀតណាម -ឡាវ ដំណាក់កាល ១៩៣០ - ២០០៧  និងរួមសហការ រៀបចំបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម -ឡាវ ២០១២ ប្រកបដោយជោគជ័យ។ ​នៅ​ទី​នេះ អនុប្រធានរដ្ឋវៀតណាម ​Nguyen
Thi Doan បានស្នើថា ក្នុងរយះពេល​ខាងមុខ​នេះ​ ភាគីទាំងពីរត្រូវការបន្តជំរុញ កិច្ច សហប្រតិបត្តិការ ជួយ​ឧបត្ថម្ភ​គ្នា​ទៅវិញទៅមកក្នុងកិច្ចការការបរទេស  សហការ យ៉ាងជិតស្និទ្ធក្នុងការ​ចែករំលែកព័ត៍មាន និងពិគ្រោះយោបល់ជាមួយគ្នា នៅបណ្ដា
វេទិកានៃ​អង្គ​ការ​សហប្រជាជាតិ អាស៊ាន AIPA និងបណ្ដាវេទិការក្នុងតំបន់​និង
អន្តរជា​តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ