នាវាធំទីបីលើពិភពលោកបានចូលចត់នៅកំពង់ផែរ Chan May វៀតណាម


នាវាធំទីបីលើពិភពលោកបានចូលចត់នៅកំពង់ផែរ Chan May វៀតណាម - ảnh 1
នាវាធំទីបីលើពិភពលោកបានចូលចត់នៅកំពង់ផែរ Chan May វៀតណាម (Image: VOV)

(VOVworld) – នាថ្ងៃទី ៩ សីហា នាវាធំទីបីលើពិភពលោក Voyager of The Seas
ចំណុះក្រុមហ៊ុននាវា Royal Carbbean Cruise ដែលដឹកជញ្ជូនអ្នកដំណើរ ចំនួន​
 ៣៦០០ នាក់និងនាវិកចំនួន ១២០០ នាក់ បានចូលចត់កំពង់ផែរ Chan May
នៅខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម។ ជាពិសេស គណៈប្រតិភូ
សារព័ត៌មាននិងតំណាងនៃទស្សនាវដ្តីជួរមុខរបស់អូស្ត្រាលីនិងហុង កុង​ (ចិន)
ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចត្រួតពិនិត្យបណ្ដាខ្សែទីមកដល់ទេសចរណ៍
នៅខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម ផងដែរ។ មន្ទីវប្បធម៌កីឡា
 និងទេសចរណ៍ខេត្ត Thua Thien Hue បានរៀបចំដំណើរទស្សនាមណ្ឌលបេតិក្ខ
 ភ័ណ្ឌនៅទីក្រុង Hue។ ព្រឹត្តិការណ៍នេះគឺជាសកម្មភាពមួយក្នុងចំណោម
សកម្ម​ភាពសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍នាវាសមុទ្ររវាងខេត្ត Thua
 Thien Hue (វៀតណាម) និងក្រុមហ៊ុននាវា Royal Carbbean Cruise៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ