នាវាផ្ទុក​យន្តហោះ​​អាល្លឺម៉ង់ បាន​អញ្ជើញ​មកទស្សនាទីក្រុងហូជីមិញ

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែមករា នាវាផ្ទុកយន្តហោះ Bayern បានចូលចតនៅកំពង់ផែទីក្រុងហូជីមិញ។ នេះជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាវាកងទ័ពជើងទឹកអាល្លឺម៉ង់មួយគ្រឿង មកកាន់ប្រទេសវៀតណាម។
នាវាផ្ទុក​យន្តហោះ​​អាល្លឺម៉ង់ បាន​អញ្ជើញ​មកទស្សនាទីក្រុងហូជីមិញ - ảnh 1នាវាផ្ទុកយន្តហោះ Bayern កំពុងចូលចតនៅកំពុងផែ Nha Rong។ (រូបថត៖ thanhnien.vn)

ដំណើរទស្សនកិច្ចនៅទីក្រុងហូជីមិញគឺជាទីបង្អង់ដំណើរជាបន្តបន្ទាប់ក្នុងដំណើរការហ្វឹកហ្វឺន និងបង្កើនវត្តមានរយៈពេល ៧ខែ របស់នាវាផ្ទុកយន្តហោះ Bayern (អាល្លឺម៉ង់) នៅតំបន់មហាមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ ជាមួយនឹងនាវឹកចំនួន ២៣២នាក់ ការធ្វើដំណើរនេះសំដៅអនុវត្តន៍ជាក់ស្តែងគោលនយោបាយសន្តិសុខនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិករបស់អាល្លឺម៉ង់ និងពង្រឹងតួនាទីរបស់អាល្លឺម៉ង់ក្នុងនាមជាភាគីចូលរួមស្ថាបនានិងជាដៃគូក្នុងតំបន់។

ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅវៀតណាម លោកបណ្ឌិត Guido Hildner បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចមកកាន់ទីក្រុងហូជីមិញរបស់នាវាផ្ទុកយន្តហោះBayern គឺជាសក្ខីភាពដែលបញ្ជាក់ពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏សកម្មរវាងអាល្លឺម៉ង់និងវៀតណាម; បង្ហាញពីសារៈសំខាន់នៃតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ក្នុងទំនាក់ទំនងអន្តរជាតិ។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក Guido Hildner បានឲ្យដឹងថា ជាមួយនឹងដំណើររបស់នាវាផ្ទុកយន្តហោះBayernនេះ អាល្លឺម៉ង់មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗ ក្នុងនោះមានវៀតណាម ក៏ដូចជាបញ្ជាក់ពីសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ជាពិសេសគឺតម្លៃគតិយុត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២ ដែលជាឯកសារច្បាប់ដ៏សំខាន់មួយ ស្តីពីសមុទ្រនិងមហាសមុទ្រ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ