នាវាយោធារបស់រុស្ស៊ីនិងចិនការពារនាវាដឹកអាវុធគីមីចាកចេញពីស៊ីរី

នាវាយោធារបស់រុស្ស៊ីនិងចិនការពារនាវាដឹកអាវុធគីមីចាកចេញពីស៊ីរី - ảnh 1
នាវាយោធារបស់រុស្ស៊ីនិងចិនការពារនាវាដឹកអាវុធគីមីចាកចេញពីស៊ីរី
(រូបថតៈ AFP/TTXVN)


(VOVworld)-នាវាយោធារបស់រុស្ស៊ីនិងចិននឹងចូលរួមយុទ្ធនាការអំដំណើរនាវា
ចម្បាំងចំនួន២របស់ដាណឺម៉ាកនិងណ័រវែកដែលដឹកអាវុធគីមីដ៏គ្រោះថ្នាក់ចាក
ចេញពីស៊ីរី។ សេចក្តីប្រកាសពោលខាងលើត្រូវបានមេបញ្ជានាវាចម្បាំងលោក
Eystein Kvarving នាំចេញនាថ្ងៃទី២មករា។

        តាមលោក Kvarvingថា ចូលរួមយុទ្ធនាការពោលខាងលើ នាវាយោធា របស់រុស្ស៊ីនិងចិននឹងទទួលភារកិច្ចធានាសន្តិសុខឲ្យនាវាចម្បាំងដែលដឹកអា
វុធគីមីពីកំពង់ផែ Lakatia របស់ស៊ីរីហើយបញ្ចូនទៅនាវា MV Cape Ray របស់
អាមេរិក ដើម្បីបំផ្លាញចោលនៅសមុទ្រម៉េឌីទែរ៉ាណេ។ តាមផែនការ កាល
បរិច្ឆេតចុងក្រោយដើម្បីដឹកឃ្លាំងអាវុធគីមីចេញពីស៊ីរីគឺថ្ងៃទី៥កុម្ពៈឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ