នូវែលសេឡង់ប្តេជ្ញាជួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការស្តារសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - នាថ្ងៃទី ២២ ខែកុម្ភៈ នៅទីក្រុង Wellington ប្រទេសនូវែលសេឡង់ ឯកអគ្គរដ្ឋទូត លោក Nguyen Van Trung បានជូនសារតាំងរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ចំពោះអគ្គទេសាភិបាលនូវែលសេឡង់លោកស្រី Dame Cindy Kiro។

នូវែលសេឡង់ប្តេជ្ញាជួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការស្តារសេដ្ឋកិច្ចឡើងវិញ - ảnh 1ឯកអគ្គរដ្ឋទូត Nguyen Van Trung ជូនសារតាំងរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ជូនចំពោះអគ្គទេសាភិបាលនូវែលសេឡង់លោកស្រី Dame Cindy Kiro (រូបថត៖ TTXVN)

ក្នុងជំនួបជាមួយអគ្គទេសាភិបាលនូវែលសេឡង់ លោកឯកអគ្គរដ្ឋទូត Nguyen Van Trung បានអះអាងថា ខ្លួននឹងខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជនទាំងពីរនិងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យនូវែលសេឡង់បន្តទទួលយកសិស្សានុសិស្ស និស្សិតវៀតណាមមកសិក្សានៅសាលារបស់ប្រទេសនេះ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមចូលទីផ្សារនូវែលសេឡង់។ លោកក៏មានបំណងចង់ឲ្យរដ្ឋាភិបាលនូវែលសេឡង់ផ្តោតការយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅនូវែលសេឡង់ផងដែរ។

ចំណែកឯអគ្គទេសាភិបាលនូវែលសេឡង់លោកស្រី Dame Cindy Kiro បានសន្យាថា នូវែលសេឡង់នឹងបន្តរួមដំណើរនិងគាំទ្រដល់ដំណើរការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងដំណើរការស្តារសេដ្ឋកិច្ចរបស់វៀតណាម តាម រយៈជំនួយឧបត្ថម្ភវ៉ាក់សាំង និងជំនួយឧបករណ៍វេជ្ជសាស្ត្រជាដើម។ យោងតាមអគ្គទេសាភិបាលលោកស្រី Dame Cindy Kiro ថា នូវែលសេឡង់មានបំណងចង់បង្កើនពាណិជ្ជកម្មរវាងធុរកិច្ចនិងប្រជាជននៃប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ ជំរុញការវិនិយោគនិងការអភិវឌ្ឍទេសចរណ៍នៅពេលបើកទ្វារព្រំដែនឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ