នាវាស៊ើបការតាមសមុទ្រចិនចូលប្រជុំកោះមានជំលោះជាមួយជប៉ុន
|
នាវាស៊ើបការតាមសមុទ្រចិនចូលប្រជុំកោះមានជំលោះជាមួយជប៉ុន
(រូបថតៈ Kyodo/TTXVN)) |
(VOVworld)-កម្លាំងការពារមាត់សមុទ្រជប៉ុន(JCG)ឲ្យដឹងថា នាថ្ងៃទី៨ធ្នូ នាវា ស៊ើបការតាមសមុទ្រចិនចំនួន៣គ្រឿងបានចូលតំបន់ជំវិញប្រជុំកោះជំលោះ
លើសមុទ្រហ្វាទុង ដែលតាមភាសាជប៉ុនថា Senkakuហើយតាមភាសាចិនថា
ដាយយូរ។ នេះជាលើកដំបូងដែលនាវាស៊ើបការតាមសមុទ្រចិនបានចូលតំបន់
សមុទ្រជំលោះតាំងពីរប៉េកាំងប្រកាសបង្កើតតំបន់ហោះហើរយោធា (ADIZ)លើ
សមុទ្រហ្វាទុងនាថ្ងៃទី២៣វិច្ឆិកា។ តំបន់ ADIZ របស់ចិនបានគ្របដណ្ដាប់ទៅ
លើតំបន់ ADIZ នានារបស់ជប៉ុននិងកូរ៉េខាងត្បូងដែលបានកំណត់មុននោះ ។ បណ្តានានានិងយន្តហោះរបស់ចិនបានចេញចូលដែនសមុទ្រនិងដែនអាកាស
របស់កោះដាយយូរឬសែនកាគុជាច្រើនលើកច្រើនសារ សំដៅអះអាង នូវអធិប
តេយ្យភាពចំពោះប្រជុំកោះនេះផងដែរ៕