នាវាសមុទ្រអន្តរជាតិចំនួន ៤ គ្រឿងជូនភ្ញៀវទេសចរជាង ៦ ពាន់ ២ រយនាក់មក Ha Long

(VOVWORLD) -នាថ្ងៃទី ២៦ ធ្នូ នៅកំពង់ផែ Vinashin និងកំពង់ផែបណ្ដែត Hon Gai ទីក្រុង Ha Long ខេត្ត Quang Ninhបានទទួលនាវាសមុទ្រអន្តរជាតិចំនួន ៤ គ្រឿង ដោយមានភ្ញៀវអន្តរជាតិ ជាង ៦ ពាន់ ២៦០ នាក់ មកទស្សនា ទីក្រុង Ha Long។
នាវាសមុទ្រអន្តរជាតិចំនួន ៤ គ្រឿងជូនភ្ញៀវទេសចរជាង ៦ ពាន់ ២ រយនាក់មក Ha Long - ảnh 1 នាវាសមុទ្រអន្តរជាតិចំនួន ៤ គ្រឿងជូនភ្ញៀវទេសចរជាង ៦ ពាន់ ២ រយនាក់មក Ha Long

នាថ្ងៃទី ២៦ ធ្នូ នៅកំពង់ផែ Vinashin និងកំពង់ផែបណ្ដែត Hon Gai ទីក្រុង Ha Long ខេត្ត Quang Ninhបានទទួលនាវាសមុទ្រអន្តរជាតិចំនួន ៤ គ្រឿង ដោយមានភ្ញៀវអន្តរជាតិ ជាង ៦ ពាន់ ២៦០ នាក់ មកទស្សនា ទីក្រុង Ha Long។ នេះគឺជាចំនួនភ្ញៀវទេសចរតាមនាវាសមុទ្រអន្តរជាតិធំបំផុតពីមុនមក ដែលក្រុមហ៊ុនធ្វើដំណើរទទួលក្នុងមួយថ្ងៃ។

នាវាដឹកជញ្ជូនភ្ញៀវទេសចរទាំង ៤ គ្រឿងនោះគឺ៖ Azamara Journey   World Dream   Celebrity Millenium និង Lory Sea។

មន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា តាមគម្រោងដល់ខែមិនា ឆ្នាំ ២០១៨ នឹងមាន ជើងនាវាសមុទ្រអន្តរជាតិចំនួន ៥០ ដែលជូនភ្ញៀវមកខេត្ត Quang Ninh។ លោក Pham Ngoc Thuy នាយកមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖

“ក្នុងរយៈពេលខាងមុខ ទេសចរណ៍តាមនាវាសមុទ្រគឺជាផលិតផល និងជាប្រភេទពាណិជ្ជកម្មដ៏វិសេសវិសាល។  Quang Ninh នឹងខិតខំប្រឹងប្រែងដើម្បីធ្វើអាជីវកម្មឲ្យបានល្អបំផុត។ គ្រោងដល់ដើមឆ្នាំ ២០១៩ Quang Ninh នឹងដាក់ឲ្យដំណើរការកំពង់ផែជំនាញសម្រាប់នាវាសមុទ្រធ្វើសកម្មភាព ដើម្បីនាំមកនូវការអភិវឌ្ឍន៍លើវ័យទេសចរណ៍ទាំងមូលរបស់ខេត្ត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ