និស្សិតកម្ពុជាសប្បាយរីករាយវិលត្រឡប់មកសិក្សានៅវៀតណាមវិញ

(VOVWORLD) - នាថ្ងៃទី ១៥ ខែកក្កដា នៅច្រកទ្វារព្រំដែន Moc Bai វៀតណាម មាននិស្សិតកម្ពុជាប្រមាណ ៦០០ នាក់ បានធ្វើបែបបទចូលមកប្រទេសវៀតណាម ដើម្បីបន្តការសិក្សានៅតាមមហាវិទ្យាល័យនានារបស់វៀតណាម ក្រោយរយៈពេល ឈប់សម្រាកពីសាលាដោយសារជំងឺរាតត្បាត COVID – 19។
និស្សិតកម្ពុជាសប្បាយរីករាយវិលត្រឡប់មកសិក្សានៅវៀតណាមវិញ - ảnh 1 និស្សិតកម្ពុជាសប្បាយរីករាយវិលត្រឡប់មកសិក្សានៅវៀតណាមវិញ

ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជា ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសវៀតណាមលោកចាយណាវុធបានថ្លែងថា៖ “ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំនិងបណ្តាស្ថាប័ននៃប្រទេសទាំងពីរដែលបានបង្កលក្ខណៈងាយស្រួលដល់ក្រុមនិស្សិតកម្ពុជាទាំងនេះអោយវិលត្រឡប់មកប្រទេសវៀតណាមវិញដើម្បីបន្តការសិក្សា។ នេះគឺជាសក្ខីភាពមួយនៃចំណងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ ចាប់តាំងពីពេលជំងឺ COVID - 19 ផ្ទុះមក បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែមានការយកចិត្តទុកដាក់ ជួយឧបត្ថម្ភប្រទេសកម្ពជាក្នុងការប្រឆាំងនឹងជំងឺ COVID - 19 នេះ”

ចំណែកឯមិត្ត លីលីសា និស្សិតឆ្នាំទី ៤ នៃមហាវិទ្យាល័យ Nguyen Tat Thanh នៅទីក្រុងហូជីមិញបានចែករំលែកថា៖ “ថ្ងៃនេះ ខ្ញុំមានក្តីសប្បាយរីករាយខ្លាំងដែលបានវិលត្រឡប់មកប្រទេសវៀតណាមដើម្បីបន្តការសិក្សារបស់ខ្លួន ហើយបានជួបសាលា អ្នកគ្រូលោកគ្រូ មិត្តភ័ក្រ្ត។ ខ្ញុំមានក្តីជឿទុកចិត្តខ្លាំងនាពេល វិលត្រឡប់មកវៀតណាមវិញដោយសារបណ្តាស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានអនុវត្ត ដ៏ល្អប្រសើក្នុងការបង្ការនិងប្រឆាំងនឹងជំងឺរាលដាល”

សូមបញ្ជាក់ដែរថា នាបច្ចុប្បន្ននេះ មាននិស្សិតកម្ពុជាប្រមាណ ៤ ពាន់នាក់ កំពុងសិក្សារៀនសូត្រនៅ វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ