និស្សិតតំបន់រដ្ឋបាលពិសេសហុងកុងអះអាងនូវលក្ខ័ណ្ឌចាប់ផ្តើមការចរចារជាមួយរដ្ឋអំណាច
|
និស្សិតតំបន់រដ្ឋបាលពិសេសហុងកុងអះអាងនូវលក្ខ័ណ្ឌចាប់ផ្តើមការចរចារជាមួយរដ្ឋអំណាច (Image: VNA) |
(VOVworld) – នារសៀលថ្ងៃទី ២៨ តុលា អគ្គលេខាធិការរបស់សមាគមនិស្សិតតំបន់ រដ្ឋបាលពិសេសហុងកុង (HKFS) លោក Alex Chow Yong-kang បានផ្ញើរសំបុត្រ ដល់ប្រធាននាយកដ្ឋានរដ្ឋបាលហុងកុងរបស់ចិន លោកស្រី Carrie Lam ក្នុងនោះ ទាមទាឲ្យភាគីទាំង ២ ត្រូវទទួលលទ្ធផលជាក់ស្តែងនៃការសន្ទនាលើកនេះ មុនពេល ដំណើរការវង់ចរចារជាបន្ត។ ក្នុងសំបុត្រ លោក Alex Chow Yong-kang បានចាត់ទុក ថា៖ ក្នុងរបាយការណ៍ស្តីពីមតិរបស់ជនហុងកុងចំពោះ ការកែទម្រង់នយោបាយដែលត្រូវ
បានដាក់ជូនរដ្ឋាភិបាលមជ្ឈឹមចិន រដ្ឋអំណាចតំបន់រដ្ឋបាលពិសេសហុងកុងត្រូវលើក
ច្បាស់នូវសំណូមពរលុបចោលសេចក្តីសម្រេចចិត្តថ្ងៃទី ៣១ សីហា របស់គណៈកម្មា
ធិការអចិន្ត្រៃយ៍រដ្ឋសភាចិន ហើយស្នើរដំណើរការសន្ទនាពហុភាគីតាមទិសបង្កើត
ការបោះឆ្នោតសមភាព។ មជ្ឈដ្ឋាននិស្សិតហុងកុងទាមទារដ្ឋអំណាចនៅទី នេះ
រៀបចំការសន្ទនាជាផ្ទាល់រវាងនិស្សិត នាយករដ្ឋមន្ត្រីចិន លោក Li Keqiang និង បណ្ដាមន្ត្រីមជ្ឈឹមទទួលបន្ទុកបញ្ហានៅតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ។
អគ្គលេខាធិការសមាគមនិស្សិតតំបន់រដ្ឋបាលពិសេសហុងកុងក៏បានអំពាវនាវឲ្យ
រដ្ឋអំណាចហុងកុងរៀបចំការសន្ទនាផ្ទាល់ជាមួយបាតុករនិងបណ្ដាអង្គការមហាជន
នៅ តំបន់ទន្ទ្រានកាន់កាប់ផងដែរ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ២៨ តុលា បក្សកម្មុយនិស្តចិនបានប្រកាស នឹងរារាំងបណ្ដាកំលាំងនៅខាងក្រៅធ្វើអន្តរាគមន៍ចូលក្នុងបញ្ហានៅតំបន់រដ្ឋបាល ពិសេសហុងកុងនិងម៉ាកាវ ព្រមទាំង អះអាងនូវការគាំទ្ររបស់ខ្លួនចំពោះសេចក្តី សម្រេចរបស់ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង លោក Leung Chunying ក៏ដូចជា រដ្ឋអំណាចនៅទីនេះ៕