និស្សិតរាប់រយលាននាក់នៅលើពិភពលោកវិស្សមកាលដោយសារជំងឺរាតត្បាត COVID-19
(VOVWORLD) - UNESCO កំពុងសហការជាមួយបណ្តាប្រទេសដែលរងផលប៉ះពាល់ដោយការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19ដើម្បីស្វែងរកដំណោះស្រាយ សមស្របនឹងស្ថានភាពជាក់ស្តែងនិងលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធ នៃប្រទេសនីមួយៗដើម្បីធានាបាននូវការរៀនសូត្ររបស់សិស្សបន្តទៀត។
សេចក្តីជូនដំណឹងបិទសាលារៀននៅទីក្រុងមុយនិចប្រទេសអាឡឺម៉ង់ (រូបថត៖ THX / TTXVN) |
អង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌របស់ អង្គការសហប្រជាជាតិ (UNESCO) នាថ្ងៃទី ១៦ ខែមីនាបានឲ្យដឹងថាយ៉ាងហោចណាស់មានប្រទេសនៅទូទាំងពិភពលោកចំនួន ៥៦ត្រូវបិទសាលារៀនដោយសារបំរែ បំរួលយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19ហើយរងផលប៉ះពាល់ដល់និស្សិតចំនួន ៥១៦ លាននាក់។
តួរលេខនេះមានការកើនឡើងយ៉ាងគំហុកបើប្រៀបធៀប ទៅនឹងស្ថិតិដែលបានចេញផ្សាយកាលពីសប្តាហ៍មុននៅពេលដែលមានតែប្រទេសចំនួន ១៥ ប៉ុណ្ណោះដែលបានបិទសាលារៀនទាំងស្រុង ហើយប្រទេសចំនួន ១៤ ទៀតបានបិទសាលារៀននៅក្នុងតំបន់ខ្លះប៉ុណ្ណោះ ដែលរង ផលប៉ះពាល់ដល់និស្សិតចំនួន ៣៦៣ លាននាក់។
UNESCO កំពុងសហការជាមួយបណ្តាប្រទេសដែលរងផលប៉ះពាល់ដោយការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ដើម្បីស្វែងរកដំណោះស្រាយសមស្របនឹងស្ថានភាពជាក់ស្តែងនិងលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសនីមួយៗដើម្បីធានាបាននូវការរៀនសូត្ររបស់សិស្សបន្តទៀត៕