និស្សិតវៀតណាមបានឈ្នះរង្វាន់លេខ​ពីរក្នុងការប្រឡង​ស្វែងរកបច្ចេកវិទ្យាវាស់ស្ទង់ទំនើបសម្រាប់ទន្លេមេគង្គ

(VOVWORLD) - ក្រុមនិសិត្សវៀតណាមចំនួនពីរ មកពីមហាវិទ្យាល័យធារាសាស្រ្ត (ទីក្រុងហាណូយ) និងសាកលវិទ្យាល័យ Can Tho បានឈ្នះរង្វាន់លេខពីរចំនួន២ សម្រាប់គម្រោងតាមដានកំពស់ទឹក និងវាស់វែងសំណើមដី។
និស្សិតវៀតណាមបានឈ្នះរង្វាន់លេខ​ពីរក្នុងការប្រឡង​ស្វែងរកបច្ចេកវិទ្យាវាស់ស្ទង់ទំនើបសម្រាប់ទន្លេមេគង្គ - ảnh 1ក្រុមនិសិត្សសាកលវិទ្យាល័យ Can Tho ទទួលពានរង្វាន់។ (Pham Kien/TTXVN )

នាថ្ងៃទី៣ ខែមេសា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ គណៈកម្មាធិការទន្លេមេគង្គអន្តរជាតិ (MRC) បានរៀបចំពិធីប្រគល់រង្វាន់នៃការប្រឡងស្វែងរកបច្ចេកវិទ្យាវាស់ស្ទង់ទំនើបសម្រាប់ទន្លេមេគង្គ។  ចូលរួមក្នុងការប្រឡងនេះមានក្រុមចំនួន១៤មកពីសាកលវិទ្យាល័យក្នុងប្រទេសជាសមាជិក MRC ទាំង៤ រួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម។ នៅក្នុងពិធីនេះ គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់លេខមួយចំនួន ៤ និងរង្វាន់លេខពីរចំនួន៤ ដែលក្នុងនោះក្រុមមកពីមហាវិទ្យាល័យធារាសាស្រ្ត(ទីក្រុងហាណូយ) និងសាកលវិទ្យាល័យ Can Tho របស់វៀតណាមបានឈ្នះរង្វាន់លេខពីរចំនួន២ សម្រាប់គម្រោងតាមដានកំពស់ទឹក និងវាស់វែងសំណើមដី។

ផលិតផលរបស់ក្រុមទាំង ១៤ នឹងត្រូវដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌលសន្និបាតជាតិឡាវ ក្នុងទីក្រុងវៀងចន្ទន៍ សម្រាប់ថ្នាក់ដឹកនាំ MRC និងភ្ញៀវចូលរួមកិច្ចប្រជុំកំពូល MRC មកទស្សនា។ MRC ក៏មានគម្រោងសហប្រតិបត្តិការជាមួយក្រុមជ័យជំនះ ដើម្បីដាក់ពង្រាយបច្ចេកវិទ្យារបស់ពួកគេនៅតាមដងទន្លេមេគង្គផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ