បើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ - សន្តិសុខអាស៊ានលើកទី ២៤ (APSC 24)

(VOVWORLD) - អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន របស់វៀតណាម ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ។

បើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ - សន្តិសុខអាស៊ានលើកទី ២៤ (APSC 24)  - ảnh 1អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Nguyen Quoc Dung អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី ២៤  (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ៤ ខែតុលា កិច្ចប្រជុំក្រុមប្រឹក្សានយោបាយ - សន្តិសុខអាស៊ានលើកទី ២៤ (APSC 24) បានប្រព្រឹត្តទៅតាមប្រព័ន្ធអ៊ិនធឺរណែត ក្រោមការដឹកនាំរបស់ប្រ៊ុយណេ -ប្រធានអាស៊ានឆ្នាំ ២០២១។ អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន របស់ វៀតណាម ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំ អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បានសង្កត់ធ្ងន់ថា នៅចំពោះមុខបញ្ហាប្រឈមដែលកំពុងកើតមានឡើងយ៉ាងស្មុគស្មាញដូចសព្វថ្ងៃនេះក្រុមប្រឹក្សា សហ គមន៍នយោបាយសន្តិសុខអាស៊ាននៅតែរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តការកសាង សហគមន៍តាមកាលវិភាគដែលបានកំណត់ ហើយត្រូវបានបង្ហាញនៅក្នុងវិស័យជាច្រើន។

បន្ទាប់ពីកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី ២៤ នេះ ប្រទេសព្រុយណេបានបន្តធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ៣០ (ACC-30)។ នៅក្នុងកិច្ចប្រជុំ អ្នកតំណាងទាំងអស់បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដោយមិនទុកឱ្យបញ្ហាប្រឈមប៉ះពាល់ដល់កិច្ចប្រឹងប្រែងរួមគ្នាដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ លើកកម្ពស់សមត្ថភាពធ្វើសកម្មភាពរបស់អាស៊ាន បង្កើនសមត្ថភាពឆ្លើយតបនឹងគ្រោះធម្មជាតិ ព្រមទាំងទាញយកឱកាសពីបដិវត្តន៍ឧស្សាហកម្មទី ៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ