បើកកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន៖ កិច្ចសហប្រតិបត្តិការសន្តិសុខប្រកបដោយចីរភាព

(VOVWORLD) -  គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយ នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានចូលរួមក្នុងកិច្ចប្រជុំនេះ។

បើកកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន៖ កិច្ចសហប្រតិបត្តិការសន្តិសុខប្រកបដោយចីរភាព - ảnh 1នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំ 

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ADMM Retreat) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បើកទូលាយ (ADMM +) ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកានោះ នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា កិច្ចប្រជុំ ADMM Retreat បានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកកនៃប្រទេសថៃ។ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយ នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានចូលរួមក្នុងកិច្ចប្រជុំនេះ។

ក្រោមប្រធានបទ “សន្តិសុខប្រកបដោយចីរភាព”  កិច្ចប្រជុំ ADMM Retreat និង ADMM + លើកទី ៦ ត្រូវបានរំពឹងថា នឹងផ្តោតការពិភាក្សាលើទស្សនៈនៃសន្តិសុខប្រកបដោយចីរភាពដើម្បីលើកកម្ពស់សន្តិសុខជាតិ លើកកម្ពស់ការជឿទុកចិត្តនិងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងអាស៊ាននិងដៃគូសន្ទនារបស់ខ្លួន លើគ្រប់វិស័យ។ កិច្ចពិភាក្សាទាំងនេះ នឹងត្រូវធ្វើឡើងក្នុងវិស័យសហប្រតិបត្តិការចំនួន ៧ រួមមាន ជំនួយមនុស្សធម៌និងការជួយសង្គ្រោះ គ្រោះមហន្តរាយ សន្តិសុខដែនសមុទ្រ ពេទ្យយោធា ការប្រឆាំងភេរវកម្ម ការរក្សាសន្តិភាព សកម្មភាពមនុស្សធម៌និងសន្តិសុខបណ្តាញ។ យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ បញ្ហាសន្តិសុខនៅសមុទ្រខាងកើតនឹងក្លាយជាបញ្ហាមួយ ដែលទាក់ទាញការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំយោធាអាស៊ានក៏ដូចជាដៃគូឈានមុខគេនៅលើពិភពលោកជាក់ជាពុំខាន។

វៀតណាមនឹងទទួលធ្វើជាប្រធាន ADMM និង ADMM + ពីប្រទេសថៃ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ADMM + លើកទី ៦ នាថ្ងៃទី ១៨ ខែវិច្ឆិកា។ ការចូលរួមកិច្ចប្រជុំទាំងនេះរបស់វៀតណាម បានបង្ហាញនូវឥរិយាបថវិជ្ជមាន ម្ចាស់ការនិងមានការទទួលខុសត្រូវចំពោះវិស័យសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ ADMM និង ADMM +។ ជា ពិសសេស ធ្វើជាមូលដ្ឋានសម្រាប់ការបន្តអនុវត្តគំនិតផ្តួចផ្តើមរបស់វៀតណាម ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន។ ទន្ទឹមនឹងនោះបន្តអះអាងនូវតួនាទីនិងជំហររបស់វៀតណាមក្នុងតំបន់និងពិភពលោក តាមរយៈសកម្មភាពនៅវេទិកាពហុភាគីក៏ដូចជាជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ