បើកកិច្ចប្រជុំរដ្ឋមន្ត្រីនៃក្រុមខឿន​សេដ្ឋកិច្ចទើប​លេចចេញថ្មីជួរ​មុខនៅ​លើពិភពលោក

(VOVWORLD) - បណ្ដារដ្ឋមន្ត្រីការបរទេសបានផ្លាស់ប្តូរមតិសំដៅបង្កើនលក្ខណៈពហុភាគីក្នុងទំនាក់ទំនងអន្តរជាតិ; កិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិក BRICS ក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធភាព និងក្នុងវេទិកាផ្សេងទៀត; ពិចារណាលើការពង្រីកសមាជិកក្នុងនោះមានការពិចារណាលើពាក្យសុំចូលជាសមាជិករបស់ទួរគី។
បើកកិច្ចប្រជុំរដ្ឋមន្ត្រីនៃក្រុមខឿន​សេដ្ឋកិច្ចទើប​លេចចេញថ្មីជួរ​មុខនៅ​លើពិភពលោក - ảnh 1កិច្ចប្រជុំរដ្ឋមន្ត្រីនៃក្រុមខឿនសេដ្ឋកិច្ចទើបលេចចេញថ្មីជួរមុខនៅលើពិភពលោក។ រូបថត៖ dailynewsegypt.com

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមខឿនសេដ្ឋកិច្ចទើបលេចចេញថ្មីជូរមុខនៅលើពិភពលោក (BRICS) បានបើកនាព្រឹកថ្ងៃទី ១០ មិថុនា នៅទីក្រុង Nizhny Novgorod សហព័ន្ធរុស្ស៊ី ប្រទេសដែលកំពុងកាន់តួនាទីជាប្រធាន BRICS ។ នេះគឺជាកិច្ចប្រជុំលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិក BRICS ចាប់តាំងពីពេលក្រុមនេះបានពង្រីកដោយបានដាក់បញ្ជូលប្រទេសសមាជិកថ្មីចំនួន ៦ នាថ្ងៃទី ១ មករា ឆ្នាំនេះ។ ក្នុងកិច្ចប្រជុំនេះ បណ្ដារដ្ឋមន្ត្រីការបរទេសបានផ្លាស់ប្តូរមតិសំដៅបង្កើនលក្ខណៈពហុភាគីក្នុងទំនាក់ទំនងអន្តរជាតិ; កិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិក BRICS ក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធភាព និងក្នុងវេទិកាផ្សេងទៀត; ពិចារណាលើការពង្រីកសមាជិកក្នុងនោះមានការពិចារណាលើពាក្យសុំចូលជាសមាជិករបស់ទួរគី។ ជាពិសេស រដ្ឋមន្ត្រីការបរទេសនឹងពិភាក្សាអំពីការអនុវត្តសេចក្តីណែនាំរបស់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស ដែលត្រូវបានកត់ត្រាក្នុងសេចក្ដីប្រកាសនៃកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Johannesburg អាហ្វ្រិកខាងត្បូងនាខែសីហាឆ្នាំកន្លងទៅ អភិវឌ្ឍន៍បែបផែននៃប្រទេសដៃគូថ្មីនៃសម្ព័ន្ធសមាគមន៍ ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan រុស្ស៊ីនាខែតុលាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ