បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០
(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ ក្រោមប្រធានបទ "ការប្រើប្រាស់បញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត" បានបើកនាព្រឹកថ្ងៃទី៧ ខែមិថុនា នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (រូបថត៖ VOV) |
ថ្លែងក្នុងពិធីបើក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសវិស័យបញ្ញាសិប្បនិមិត្ត (AI) ជាខ្លឹមសារស្នូលក្នុងផែន ការយុទ្ធសាស្ត្របន្ទាប់ សម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីប្លុកអាស៊ាន ដំណាក់កាល ២០២៦-២០៣៥។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់នៃការអនុវត្តបញ្ញាសិប្បនិមិត្តក្នុងវិស័យបច្ចេកវិទ្យាឈានមុខគេនាពេលបច្ចុប្បន្នរបស់មនុស្សជាតិ។ ក្រៅពីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីបញ្ហាប្រឈមក្នុងការតំរង់ទិស និងការគ្រប់គ្រង ដើម្បីធានាថា គោលដៅនៃបញ្ញាសិប្បនិមិត្ត គឺដើម្បីបម្រើមនុស្ស ដោយឈរលើមូលដ្ឋានច្បាប់ ក្រមសីលធម៌ និងតម្លៃសង្គមជាសកល។
យោងតាមកម្មវិធី កិច្ចប្រជុំបានពិនិត្យលទ្ធផលនៃការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ២០១៦-២០២៥ និងបានអនុម័តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដំណាក់កាល ២០២៦-២០៣៥៕