បើកកម្មវិធី “ដំណើរទេសចរណ៍ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac”
(VOVWORLD) - នាយប់ថ្ងៃទី ២៥ សីហា នៅក្រុង Bac Kan ខេត្ត Bac Kan បានប្រព្រឹត្តទៅពិធីបើកកម្មវិធី “ដំណើរទេសចរណ៍ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac” លើកទី ១៥ ឆ្នាំ ២០២៤។ ពិធីបើកបានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរតាមរយៈការសម្តែងរបស់ក្រុមសិល្បៈចំនួន ៦ ក្រោមប្រធានបទ “ឆ្លងកាត់ Viet Bac ពេញមួយជុំ”។
“រូបខ្ញុំផ្ទាល់យល់ឃើញថា តំបន់ដី Viet Bac សម្បូរទៅដោយវប្បធម៌របស់សហគមន៍ជនជាតិ។ ប្រជាជនមានភាពស្មោះត្រង់ និងរួសរាយរាក់ទាក់ខ្លាំងណាស់ នេះជាអ្វីដែលភ្ញៀវទេសចរភាគខាងត្បូងដូចយើងពិតជាចូលចិត្តណាស់”។
“និយាយពីម្ហូបអាហានៅ Viet Bac ខ្ញុំយល់ថាសម្បូរបែបណាស់ ដោយឆ្លងកាត់តាមតំបន់នីមួយៗមានមុខម្ហូប ដែលមានលក្ខណៈពិសេសប្លែកពីតំបន់នីមួយៗ”។
កម្មវិធី “ដំណើរទេសចរណ៍ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac” គឺជាសកម្មភាពប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅឆ្លាស់គ្នាក្នុងចំណោមខេត្តចំនួន ៦ រួមមានខេត្ត Cao Bang, Bac Kan, Lang Son, Tuyen Quang, Ha Giang និង Thai Nguyen។ កម្មវិធីឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ សីហា ដោយមានសកម្មភាពជាច្រើនដូចជា៖ មហោស្រពផលិតផលកសិកម្ម OCOP (កម្មវិធីជាតិ ឃុំមួយផលិតផលមួយ) និងវប្បធម៌ធ្វើម្ហូបរបស់ខេត្តចំនួន ៦ ភាគខាងជើងវៀតណាមផងដែរ៕