បេក្ខជនចំនួន ១០០ នាក់ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ាក់
|
ប្រធានថ្មីរបស់រដ្ឋសភាអ៊ីរ៉ាក់ លោក Samlim al-Jobouri Jiburi (Image: radiovietnam.vn) |
(VOVworld) – នាថ្ងៃទី ២២ កក្កដា ប្រធានថ្មីរបស់រដ្ឋសភាអ៊ីរ៉ាក់ លោក Samlim al-
Jobouri Jiburi បានឲ្យដឹងថា៖ បេក្ខជនចំនួន ១០០ នាក់ បានដាក់សំណុំឯកសារឈរ ឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ាក់ ក្នុងកាលៈទេសៈ បណ្ដាអ្នកនិតិបញ្ញត្តិនៃ ប្រទេសនេះត្រៀមរៀបចំជ្រើសរើសថ្នាក់ដឹកនាំថ្មីមួយនិងកសាងរដ្ឋាភិបាលពហុជាតិ
មួយ។ តាមកិច្ចព្រមព្រៀង សិទ្ធិអំណាចនឹងត្រូវបានបែងចែករវាងគណៈបក្សនយោ
បាយរបស់ជន Shiite ជន Sunni និងជន Kurd។ ក្នុងនោះ បេក្ខជនជាជន Kurd នឹងគ្រប់
គ្រងដំណែងប្រធានាធិបតី ប្រធានរដ្ឋសភានឹងជាជន Sunni និងនាយករដ្ឋមន្ត្រីនឹង
ជាជន Shiite។ មជ្ឈដ្ឋានសារព័ត៌មានអ៊ីរ៉ាក់បានផ្សាយព័ត៌មានថា៖ ក្នុងបញ្ជីរាយ នាមពោលខាងលើមានថ្នាក់ដឹកនាំសម្ព័ន្ធភាពជន Kurd នៅរដ្ឋសភាអ៊ីរ៉ាក់លោក
Fuad Masoum និងអគ្គលេខាធិការរងសមាគមន៍ជនស្នេហារជាតិ លោក Barham Salih ៕