បេក្ខជនបារ៉ាក់ អូបាម៉ា កំពុងទទួល សំឡេងគាំទ្រជាច្រើនក្នុងការបោះឆ្នោត ប្រធានាធិបតី។
(VOV) /  
|
រូបថត: Internet |
VOV- បេក្ខជនប្រធានាធិបតី ទាំងពីររូបលោក បារ៉ាក់ អូបាម៉ា និងលោកមីត រ៉ូមនីកំពុងខំប្រឹងប្រែងក្នុងយុទ្ឋនាការឃោសនា នាថ្ងៃចុងក្រោយដើម្បីដណ្តើម
សំលេងគាំទ្ររបស់អ្នកមិនទាន់សម្រេចចិត្ត ។ ការស្ទង់មតិដែលមជ្ឈមណ្ឌល
ស្រាវជ្រាវ Pewប្រកាសនាព្រឹកថ្ងៃទី៥វិច្ឆិកា(តាមម៉ោងវៀតណាម)បានសរ
ឲ្យឃើញថា៖លោកបារ៉ាក់ អូបាម៉ា កំពុងទទួល សំឡេងគាំទ្រចំនួន៤៨%
ប្រៀបនឹង៤៥%សំរាប់លោកមីត រ៉ូមនី។នៅរដ្ឋIowa លោកអូបាម៉ា កំពុងមាន
សំឡេងគាំទ្រនាំមុខលោកមីត រ៉ូមនី(៤៧%ប្រៀបនឹង៤២%)។ឯនៅរដ្ឋ Ohio
លោកអូបាម៉ា កំពុងមានសំឡេងគាំទ្រនាំមុខលោកមីត(៥០% ប្រៀបនឹង៤៨%)។
ដោយហេតនេះលោកមីត រ៉ូមនីបានដំណើការសកម្មភាពឃោសនានៅរដ្ឋនេះក្នុង
បំណងកែលំអរស្ថានភាព។ថ្លែងមតិជាមួយអ្នកបោះឆ្នោតនៅរដ្ឋ Ohioនាព្រឹក
ថ្ងៃទី៥វិច្ឆិកាលោកមីត រ៉ូមនីបានគូសបញ្ជាក់ថា៖“ ខ្ញុំបានស្នើ គណបក្សប្រជាធិប
តេយ្យ ដាក់នៅម្ខាងនូវបណ្តាបទថ្លែងមតិនិងការផ្សព្វផ្សាយគួរតែពិនិត្យមើលទៅ
លើអ្វីៗដែលគេបានធ្វើរហូតមកដល់ថ្ងៃនេះ។ពាក្សសំដីគឺមោឃះ។ស្នាដៃជាការ
ពិតជាក់ស្តែងនិងប្រការនេះគ្រាន់តែទទួលបានដោយការខំប្រឹងប្រែងប៉ុណ្ណោះ “។
ក្នុងពេលនោះ លោកបារ៉ាក់ អូបាម៉ាបានស្នើ អតីតប្រធានាធិបតីប៊ីល គ្លីនតុន
ជួយឃោសនានៅរដ្ឋ Ohio។ថ្លែងមតិជាមួយអ្នកបោះឆ្នោតនៅទីក្រុងConcord
នាថ្ងៃទី៥វិច្ឆិកា លោកប៊ីល គ្លីនតុនបានលើកច្បាស់ថា៖“ ក្នុងរយះពេល៧ឆ្នាំ
កាន់អំណាចអតីតទេសាភិបាល មីត រ៉ូមនីបង្កើតបានការងារធ្វើសំរាប់ជន២
លាន៦សែននាក់តែប៉ុណ្ណោះ។ក្នុងពេលនោះក្នុងរយះពេល ២ឆ្នាំកន្លះយើង បង្កើតបានការងារធ្វើសំរាប់ជន៥,៥លានាក់។តួលេខនេះបានសរឲ្យឃើញថា៖
ប្រធានាធិបតី អូបាម៉ាបានអនុវត្តល្អនូវកិច្ចការរបស់ខ្លួន“៕
-VOV