បេក្ខជនប្រញាប់ប្រញាល់ចូលរួមយុទ្ធនាការឃោសនាមុនពេលបោះឆ្នោត ប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី

(VOVWORLD) - នាថ្ងៃទី ៧ ខែមេសា បេក្ខជនបោះឆ្នោតប្រធានាធិបតី និងអនុប្រធានាធិបតីទី ២ របស់ប្រទេសឥណ្ឌូណេស៊ី រួមមានប្រធានគណបក្សចលនាឥណ្ឌូនេស៊ីលោក Prabowo Subianto និង លោក Sandiaga Uno បានរៀបចំពិធីឃោសនារកសម្លេងគាំទ្រការបោះឆ្នោតធំបំផុតនៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ីដោយមានការចូលរួមប្រមាណ ១ លាននាក់។
បេក្ខជនប្រញាប់ប្រញាល់ចូលរួមយុទ្ធនាការឃោសនាមុនពេលបោះឆ្នោត ប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី - ảnh 1 ប្រធានគណបក្សចលនាឥណ្ឌូនេស៊ីលោក Prabowo Subianto 

ក្នុងសុន្ទរកថារបស់ខ្លួន បេក្ខជនប្រធានាធិបតីលោក Prabowo Subianto បានអះអាងថា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តសម្រាប់ប្រជាជនឥណ្ឌូនេស៊ី ប្រសិនបើលោកបានឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៩ ។លោកក៏រំលឹកឡើងវិញនូវការប្តេជ្ញារបស់ខ្លួនថាលោកនឹងកសាងរដ្ឋាភិបាលមួយដោយគ្មានអំពើពុករលួយបើសិនជាលោកជាប់ឆ្នោតផងដែរ។ គួរបញ្ជាក់ថាប្រទេស ឥណ្ឌូនេស៊ីនឹងរៀបចំការបោះឆ្នោតនីតិបញ្ញត្តិនិងប្រធានាធិបតីព្រមៗគ្នានៅថ្ងៃទី ១៧ ខែមេសានៅទូទាំងប្រទេសឥណ្ឌូណេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ