បេក្ខជនប្រធានាធិបតីអាមេរិកលោក Joe Biden ដាក់ចេញផែនការបើកសេដ្ឋកិច្ចជាតិឡើងវិញ

(VOVWORLD) - តាមលោក Joe Biden ចាត់ទុកថា ត្រូវចាប់ផ្ដើមដោយការទប់ទល់នឹង វិបត្តិសុខាភិបាលនាបច្ចុប្បន្នប្រកបដោយប្រសិទ្ធភាព ហើយចុងក្រោយគឺ ការអភិវឌ្ឍនិងប្រើប្រាស់វ៉ាក់សាំងយ៉ាងទូលំទូលាយ។ 
បេក្ខជនប្រធានាធិបតីអាមេរិកលោក Joe Biden ដាក់ចេញផែនការបើកសេដ្ឋកិច្ចជាតិឡើងវិញ - ảnh 1 បេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈបក្សប្រជាធិបតេយ្យលោក Joe Biden (រូបថត៖ CNN)

នាពីថ្ងៃទី១២ មេសា កាសែត New York Times បានចុះផ្សាយអត្ថបទ សរសេររបស់បេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈបក្សប្រជាធិបតេយ្យលោក Joe Biden ស្ដីពីផែនការបើកសេដ្ឋកិច្ចជាតិឡើងវិញ។ ក្នុងអត្ថបទសរ សេរនេះ លោកអតីតអនុប្រធានាធិបតី Joe Biden បានរិះគន់គោល នយោបាយទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩របស់អាជ្ញាធរប្រធានាធិបតី Donald Trump ព្រមទាំងដាក់ចេញផែនការបើកសេដ្ឋកិច្ចឡើងវិញ។

តាមលោក Joe Biden ចាត់ទុកថា ត្រូវចាប់ផ្ដើមដោយការទប់ទល់នឹង វិបត្តិសុខាភិបាលនា បច្ចុប្បន្នប្រកបដោយប្រសិទ្ធភាព ហើយចុងក្រោយគឺ ការអភិវឌ្ឍនិងប្រើប្រាស់វ៉ាក់សាំងយ៉ាងទូលំទូលាយ។ អាទិភាពចម្បងនោះ គឺបន្តអនុវត្តការរក្សាគម្លាតសង្គមរហូតដល់ពេលដែលបរិមាណករណីឆ្លងថ្មីថយចុះយ៉ាងខ្លាំង។ លោក Joe Biden បានអំពាវនាវលោកប្រធានាធិបតី Donald Trump ឲ្យអនុវត្តជាអតិបរមានូវច្បាប់ ផលិតកម្មការពារជាតិសំដៅ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដោយឧបករណ៍ទាំងអស់ដែលមានស្រាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ