បេក្ខនារី Le Pen បង្កើតសម្ព័ន្ធភាពជាមួយថ្នាក់ដឹកនាំគណបក្ស “ប្រទេសបារាំងក្រោកឈរឡើង”

បេក្ខនារី Le Pen បង្កើតសម្ព័ន្ធភាពជាមួយថ្នាក់ដឹកនាំគណបក្ស “ប្រទេសបារាំងក្រោកឈរឡើង” - ảnh 1
លោកស្រី Le Pen និងប្រធានគណៈបក្ស DLF លោក Dupont-Aignan (រូបថត៖AFP/TTXVN)

(VOVworld) - បេក្ខនារីស្ដាំនិយមជ្រុល Marine Le Pen ទើបនឹងបានចុះហត្ថលេខា
លើកិច្ចព្រមព្រៀង “សម្ព័ន្ធភាពស្នេហាជាតិនិងសាធារណៈរដ្ឋ” ជាមួយប្រធានគណៈ
បក្ស“ប្រទេសបារាំងក្រោកឈរឡើង” (DLF) Nicolas Dupont-Aignan ជាបេក្ខជនប្រធា
នាធិបតីបារាំងដែលសំរេចនៅលំដាប់ថ្នាក់ទី៦ក្នុងជុំទី១ ការបោះឆ្នោតនាពេលកន្លង
ទៅ។កិច្ចព្រមព្រៀងនេះរួមមានការសន្យាចំនួន៦ ដែលសារព័ត៌មានបារាំងវាយតំលៃ
ថា មានលក្ខណៈអនុវត្តជាក់ស្ដែងខ្ពស់ ដោយ សារវាបង្ហាញនូវការចុះសម្រុងរបស់
ភាគីនិមួយៗ។ជាក់ស្ដែងគឺ  ការនាំប្រទេស បារាំងចាកចេញពីតំបន់ប្រាក់អឺរ៉ូមិនមែន
ជាអាទិភាពចម្បងទៀតឡើយ។ទន្ទឹមនឹងនោះ រក្សដដែល គោលជំហរបណ្ដេញ
ចេញជនអន្តោប្រវេសន៍ខុសច្បាប់ ហើយ លើកត្រដែតសីលធម៌ខាងនយោបាយ
សំដៅប្រឆាំងនឹងជំលោះ។តាមកិច្ចព្រមព្រៀងពោលខាងលើថា​ លោកស្រី Le Pen
 សន្យានឹងតែងតាំងលោក Dupont-Aignan ជានាយករដ្ឋមន្រ្តីប្រសិនបើលោកស្រីរូប
នេះឈ្នះនៅជុំទី២ការបោះឆ្នោត នាថ្ងៃទី៧ ឧសភា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ