បើកខ្សែសង្វាក់កម្មវិធីសម្តែងសិល្បៈគុណភាពខ្ពស់នៅរោងមហោស្រពហាណូយ
|
ពិធីប្រគំតន្ត្រី |
(VOVworld)-កម្មវិធីសិល្បៈប្រគំតន្ត្រីពិសេសជាការចាប់ផ្តើមសម្រាប់ខ្សែសង្វាក់កម្ម
វិធីសម្តែង សិល្បៈ វណ្ណៈកម្មល្ខោនគុណភាពខ្ពស់នៅរោងមហោស្រពហាណូយបាន
បើកនាយប់ថ្ងៃទី ៣០សីហា។ កម្មវិធីនេះបានឧទ្ទេសនាមជាមួយទស្សនិកជននូវ
វណ្ណៈកម្មតន្ត្រីកំពូលរបស់ វៀតណាមនិងពិភពលោកដូចជាវណ្ណៈកម្ម “ជនហាណូយ”
របស់តន្រ្តីករ Nguyen Dinh Thi និង វណ្ណៈកម្ម “ប្រគំតន្ត្រីជោគវាសនា” របស់
Beethoven ជាដើម។ ជាសិល្បៈការិនីមួយរូប ក្នុងចំណោមសិល្បៈករ សិល្បៈការិនី
សម្តែងនៅក្នុងកម្មវិធីនេះ សិល្បៈការិនីប្រជាជន Tran Thi Huong Mo បានចែករំលែក
ថា៖
“រដ្ឋមន្ត្រីក្រសួងវប្បធម៌ អប់រំនិងកីឡាវៀតណាមបានបំផុសចលនានេះសម្រាប់
មនុស្ស គ្រប់រូបមកទស្សនា។ ទន្ទឹមជាមួយគ្នានោះ គំនិតមួយក៏ល្អដែរ នោះគឺអប់រំតន្ត្រី
ឲ្យអ្នកស្តាប់ និងអប់រំអកប្បកិរិយាឲ្យអ្នកទស្សនាផងដែរ។ ប្រការនេះគឺលើកទឹកចិត្ត
ឲ្យយើងខ្ញុំចាប់អារម្ម ណ៍និងអាជីពរបស់ខ្លួន”។
គោលគំនិតរៀបចំខ្សែសង្វាក់កម្មវិធីសិល្បៈនេះ គឺដំដៅបង្ករលក្ខណៈងាយ
ស្រួល សម្រាប់អង្គភាពសិល្បៈ សិល្បៈករ សិល្បៈការិនី មានឱកាសសម្តែងទេព
កោសល្យ ការច្នៃ ប្រឌិតរបស់ខ្លួនជូនទស្សនិកជនក្នុងបរិយាកាសវប្បធម៌ថ្លៃថ្លាបំ
ផុតរបស់រដ្ឋធានីហាណូយ៕