បើកចេញឱកាសថ្មីជំរុញកិច្ចសហប្រតិបតិ្តការវៀតណាម-រុស្សី

(VOVworld) - នាយប់ថ្ងៃទី៣០ មិថុនា កម្មិធីសិល្បៈពោរពេញទៅដោយអត្តសញ្ញាណ
វប្បធម៏របស់វៀតណាមបានប្រព្រឹត្តទៅនៅទីក្រុង Yaroslavl សហព័ន្ធរុស្សី។នេះជា
សកម្មភាពចុងក្រោយក្នុងចំណោមសកម្មភាពដ៏មានអត្ថន័យក្នុងសប្ដាហ៍វប្បធម៏វៀត
ណាមនៅរុស្សី ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២៤ មិថុនា ដល់ថ្ងៃទី ២ កក្កដា។

បើកចេញឱកាសថ្មីជំរុញកិច្ចសហប្រតិបតិ្តការវៀតណាម-រុស្សី - ảnh 1
កម្មវិធីសំដែងមួយក្នុងសប្ដាហ៍វប្បធម៏វៀតណាមនៅរុស្សី


មុននោះ នាព្រឹកថ្ងៃទី៣០ មិថុនា ក្នុងពិធីទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងវប្បធម៏
កីឡា និងទេសចរណ៍វៀតណាមលោក Hoang Tuan Anh និងគណៈប្រតិភូវៀតណាម អភិបាលរងទីក្រុង Yaroslavl លោក Alechxandr Netraev បានចាត់ទុក​ថា ដំណើរទស្សន
កិច្ចលើកនេះរបស់គណៈប្រតិភូវៀតណាម នឹងបើកចេញបណ្ដាឱកាសថ្មី​ ដើម្បីជំរុញ
ទំនាក់ទំនងកិច្ចសហប្រតិបតិ្តការមិត្តភាពរវាងប្រទេសទាំង២ក៏ដូចជារវាងខេត្ត ទីក្រុង
មួយចំនួនរបស់វៀតណាមនិងទីក្រុង Yaroslavl។
ស្ដីអំពីការលើកឡើងលើបណ្ដាវិស័យ ដែលភាគីទាំង២អាចបើកទូលាយកិច្ចសហ
ប្រតិបតិ្តការនាពេលខាងមុខ លោក​ Hoang Tuan Anh បានអះអាងថា៖

បើកចេញឱកាសថ្មីជំរុញកិច្ចសហប្រតិបតិ្តការវៀតណាម-រុស្សី - ảnh 2
គណៈប្រតិភូនៃភាគីទាំង២នៅជំនួបសន្ទនា


“ទំនាក់ទំនងរបស់យើង កាន់តែជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈទំនាក់ទំនង
កីឡា ការបង្កើនបរិមាណភ្ញៀវទេសចរណ៍វៀតណាមមក Yaroslavl ក៏ដូចជាបរិមាណ
ភ្ញៀវទេសចរណ៍ Yaroslavl និយាយដោយឡែកនិងរុស្សីនិយាយរួមមកវៀតណាម។
ខ្ញុំក៏មានគោលបំណងទៀតថា បណ្ដាមិត្តនឹងមានឱកាសទៅទស្សនៈវៀតណាម នៅ
ទីក្រុង Da Nang ហើយយើងនឹងផ្លាស់ប្ដូរអំពី អ្វីដែលយើងខ្ញុំធ្វើបាន និងអ្វីដែលបណ្ដា
មិត្តមានតម្រូវការ ដើម្បីបន្តបើកទូលាយកិច្ចសហប្រតិបតិ្តការ”។
នៅជំនួបនេះដែរ លោកស្រី Elena Volkova អភិបាលរងទទួលបន្ទុកគោលនយោបាយ
សង្គម បានឧទ្ទេសនាមអំពីឧត្តមភាព​ វិស័យដែលទីក្រុង Yaroslavl អាចអភិវឌ្ឍន៍ទំនាក់
ទំនងជាមួយវៀតណាមនៅពេលអនាគត។

ប្រតិកម្មទៅវិញ

ផ្សេងៗ