បើកឆ្នាំមិត្តភាពជប៉ុន-វៀតណាម
អគ្គស្ថានកុងស៊ូលជប៉ុនប្រចាំនៅទីក្រុងហូជីមិញ បានរៀបចំពិធីបើកឆ្នាំមិត្តភាព
ជប៉ុន-វៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៤០ទិវាបង្កើតទំនាក់ទំនងការទូត រវាង ប្រទេសទាំងពីរ នាយប់ថ្ងៃទី២៧ កុម្ភះ។ ថ្លែងមតិនៅទីនេះ លោក Le Manh Ha អនុ ប្រធានគណះកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា÷ ឆ្នាំមិត្តភាព
ជប៉ុន-វៀតណាម ដើរតួរនាទីដ៏សែនសំខាន់ គូសសញ្ញាសំខាន់ ចាប់ផ្តើម អោយ ការចាប់ផ្តើមរបស់សកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បះជាច្រើន នឹងប្រព្រឹត្តទៅនៅ
ទីក្រុងហូជីមិញ។ លោក Le Manh Ha បានលើកច្បាស់ថា÷
“ ទន្ទឹមនឹងឆន្ទះ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បណ្ដាភាព
ប្រហាក់ ប្រហែលគ្នា អំពីវប្បធម៌ បានជួយអោយប្រជាជាតិទាំងពីរ ជិតស្និទ្ធជាមួយ គ្នា និងយោគយល់គ្នាជាង។ ប្រជាជនវៀតណាមស្រឡាញ់ កោតគោរពចំពោះ ស្មារតីមោះមុត របស់ប្រជាជនជប៉ុន។ ការដែលយើងរួមគ្នាឆ្លងកាត់រាល់ការលំបាក សាកល្បង បានរឹតបណ្តឹងថែមទៀត មនោសញ្ជេតនា និងទំនាក់ទំនងរវាងប្រជា
ជាតិទាំងពីរ។ ខ្ញុំជឿជាក់ថា ឆ្នាំមិត្តភាពជប៉ុន-វៀតណាម នឹងទទួលបានជោគជ័យ
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងវៀតណាម និងក្នុងនោះមានទំនាក់ទំនងសហ
ប្រតិតបត្តិការរវាងទីក្រុងហូជីមិញ ជាមួយជប៉ុន នឹងអភិវឌ្ឍន៍ដោយឥតឈប់ឈរ៕”
|
បើកឆ្នាំមិត្តភាពជប៉ុន-វៀតណាម(internet) |