បើកជើងហោះហើរត្រង់ពីវៀតណាមទៅកាន់អាមេរិកនាពេលឆាប់ៗ
(VOVWORLD) - ស្ថាប័នគ្រប់គ្រងអាកាសចរណ៍សហរដ្ឋអាមេរិក (FAA) នឹងរៀបចំណាត់ថ្នាក់ប្រភេទទី ១ សម្រាប់ប្រទេសវៀតណាម ដែលអនុញ្ញាតឱ្យបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
យន្តហោះរបស់ក្រុមហ៊ុន Bamboo Airways |
យោងតាមកាសែត Strait Times បានចេញផ្សាយនាពេលថ្មីៗនេះថា មន្ត្រីអាមេ រិក ២ នាក់ ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹង ថា FAA នឹងប្រកាសឆាប់ៗអំពីចំណាត់ថ្នាក់នេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ស្តង់ដារនៃការត្រួតពិនិត្យសុវត្ថិភាពអាកាសចរណ៍របស់ FAA គឺជាសន្ទស្សន៍មួយសំខាន់ សំដៅវាយតម្លៃចំពោះក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសមួយ ដោយមានស្តង់ដារអន្តរជាតិគ្រប់គ្រាន់អំពីសុវត្ថិភាព ជំនាញវិជ្ជាជីវៈខាងបច្ចេកទេស និងត្រួតពិនិត្យផ្នែកបច្ចេកទេសដែរឬទេ។ នៅពេលដែល FAA ផ្តល់អាជ្ញាប័ណ្ណប្រភេទទី១នោះ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសថ្មីនេះអាចទទួលបានការអនុញ្ញាតឱ្យបើកជើងហោះហើរត្រង់ទៅកាន់ប្រទេសអាមេរិក។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដូចជាក្រុមហ៊ុនអាកាសចរណ៍ VietNam Airline ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Bamboo Airways សុទ្ធតែសំដែងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ៕