បើកជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០១៨ - ១៥ ឆ្នាំរួមដៃគ្នា

(VOVWORLD) -តារយៈសកម្មភាពដែលពោពេញទៅដោយអត្ថប្រយោជន៍ និងជាក់ស្ដែងទាំងនេះ សិស្សានុសិស្ស និស្សិតវៀតណាមនៅឯបរទេសនឹងលើកកម្ពស់មនសិការ ភារកិច្ចចំពោះការផ្សព្វផ្សាយវប្បធម៌ ប្រវត្តិសាស្ត្រ ទឹកដី និងមនុស្សវៀតណាមទៅកាន់សហគមអន្តរជាតិ។
បើកជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០១៨ - ១៥ ឆ្នាំរួមដៃគ្នា - ảnh 1 លោក Vu Hong Nam អនុរដ្ឋមន្រ្តីក្រសួងការបរទេសនិងជាប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស

នាថ្ងៃទី ១២ កក្កដា នៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហា Hung គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស នៃក្រសួងការបរទេសបានរួមសហការគ្នាជាមួយគណៈកម្មាធិការប្រជាជនខេត្ត Phu Tho បានរៀបចំពិធីបើកជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០១៨ - ១៥ ឆ្នាំរួមដៃគ្នា។ កម្មវិធីនេះទាក់ទាញបានការចូលរួមរបស់យុវជន និស្សនិ អណិកជនវៀតណាមចំនួន ១២០ រូប ដែលមានស្នាដៃខ្ពស់ក្នុងការសិក្សារៀនសូត ធ្វើពលកម្ម មកពីប្រទេសចំនួន ៣០។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Vu Hong Nam អនុរដ្ឋមន្រ្តីក្រសួងការបរទេសនិងជាប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសមានក្ដីសង្ឈឹមថា តារយៈសកម្មភាពដែលពោពេញទៅដោយអត្ថប្រយោជន៍ និងជាក់ស្ដែងទាំងនេះ សិស្សានុសិស្ស និស្សិតវៀតណាមនៅឯបរទេសនឹងលើកកម្ពស់មនសិការ ភារកិច្ចចំពោះការផ្សព្វផ្សាយវប្បធម៌ ប្រវត្តិសាស្ត្រ ទឹកដី និងមនុស្សវៀតណាមទៅកាន់សហគមអន្តរជាតិ។

 ជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០១៨ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៥ កក្កដានៅទូទាំងខេត្ត ក្រុងនៅតំបន់ទាំងបីនៅវៀតណាមដោយមានសកម្មភាពមានអត្ថន័យជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ