បើកដំណើរការគំនិតផ្តួចផ្តើមច្នៃប្រឌិតមេគង្គ

(VOVWORLD) - គំនិតផ្តួចផ្តើម MII នឹងជួយបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ជំនាញឌីជីថលនៃសេដ្ឋកិច្ចរបស់វៀតណាម តាមរយៈការបណ្តុះបណ្តាលនិស្សិតចំនួន ៥០០ នាក់នៅតំបន់ដីសណ្ដទន្លេ Cuu Long ក្នុងការផ្លាស់ប្តូរឌីជីថលនិងជំនាញ e-commerce ដើម្បីបើកឱកាសការងារថ្មីៗជាច្រើនសម្រាប់កម្លាំងពលកម្ម។ 
បើកដំណើរការគំនិតផ្តួចផ្តើមច្នៃប្រឌិតមេគង្គ - ảnh 1តំណាងភាគីពាក់ព័ន្ធក្នុងការចាប់ផ្តើមគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិតមេគង្គ (រូបថត៖  USAID)

នាថ្ងៃទី ៥ ខែមេសា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងក្រសួងផែនការនិងការវិនិយោគ (MPI) បានរួមគ្នាដំណើរការគំនិតផ្តួចផ្តើមគំនិតច្នៃប្រឌិតមេគង្គ (MII) ដើម្បីគាំទ្រវៀតណាមក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មលើកទី ៤ តាមរយៈការអភិវឌ្ឍប្រភពធនធានដែលមានភាពស្វាហាប់ជាងមុន និងត្រៀមខ្លួនជាស្រេចសម្រាប់ការប្រែក្លាយឌីជីថល និងការកៀរគរ តភ្ជាប់ធនធានមនុស្សដើម្បីគាំទ្រការច្នៃប្រឌិតថ្មីនៅតំបន់ដីសណ្ដទន្លេ Cuu Long។

គំនិតផ្តួចផ្តើម MII នឹងជួយបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ជំនាញឌីជីថលនៃសេដ្ឋកិច្ចរបស់វៀតណាម តាមរយៈការបណ្តុះបណ្តាលនិស្សិតចំនួន ៥០០ នាក់នៅតំបន់ដីសណ្ដទន្លេ Cuu Long ក្នុងការផ្លាស់ប្តូរឌីជីថលនិងជំនាញ e-commerce ដើម្បីបើកឱកាសការងារថ្មីៗជាច្រើនសម្រាប់កម្លាំងពលកម្ម។ គំនិតផ្តួចផ្តើមនេះនឹងរួមចំណែកលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់វៀតណាមក្នុងការជំរុញកម្លាំងពលកម្មនិងជួយវៀតណាមក្នុងការជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិសម្រាប់បដិវត្តន៍ឧស្សាហកម្ម លើកទី ៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ