បើកដំណើរការគម្រោងការណ៍បន្ធូរបន្ថយផលប៉ះពាល់ដោយជម្ងឺ កូវី១៩ ទៅលើក្រុម មនុស្សដែលងាយរងគ្រោះ
(VOVWORLD) - គម្រោងការណ៍នឹងត្រូវបានអនុវត្តន៍នៅខេត្ត ក្រុងចំនួន ១៤ លើវិស័យ នានាដូចជា៖ បង្កើនសេវាកម្មការពារគ្រប់ជ្រុងជ្រោយសម្រាប់ជនរងគ្រោះដោយអំពើ ហឹង្សាយេនឌ័រ ហើយអនុវត្តការងារបង្ការទប់ទល់នឹងអំពើហឹង្សាយេនឌ័រ។
នាព្រឹកថ្ងៃទី២៦ ខែមេសា នៅទីក្រុងហាណូយ ស្ថានទូតជប៉ុនប្រចាំវៀតណាម បានសហការជាមួយមូលនិធិ ប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ប្រចាំវៀត ណាម ប្រកាសបើកដំណើរការគម្រោងការណ៍បន្ធូរបន្ថយផលប៉ះពាល់អវិជ្ជមានដោយ ជម្ងឺ កូវីដ ១៩ ទៅលើក្រុមមនុស្សដែលងាយរងគ្រោះ។ គម្រោងការណ៍នេះត្រូវបាន រដ្ឋាភិបាលជប៉ុនឧបត្ថម្ភថវិកាជាង២,៨លានដុល្លាអាមេរិក ដែលដំណើរការចាប់តាំង ពីខែមេសាឆ្នាំនេះដល់ដំណាច់ខែមីនាឆ្នាំ២០២២។
តាមនោះ គម្រោងការណ៍នឹងត្រូវបានអនុវត្តន៍នៅខេត្ត ក្រុងចំនួន ១៤ លើវិស័យ នានាដូចជា៖ បង្កើនសេវាកម្មការពារគ្រប់ជ្រុងជ្រោយសម្រាប់ជនរងគ្រោះដោយអំពើ ហឹង្សាយេនឌ័រ ហើយអនុវត្តការងារបង្ការទប់ទល់នឹងអំពើហឹង្សាយេនឌ័រ។ លោក Le Bach Duong ជំនួយការរបស់ប្រធានតំណាង UNFPA បានសង្កត់ធ្ងន់ថា៖ “ចំពោះការងារថែទាំជនចាស់ជរា មានជនចាស់ជរាចំនួន១ពាន់នាក់នឹង ទទួលបានការថែទាំ ជួយទំនុកបម្រុងជាសាកល្បងនៅតាមខេត្តក្រុងនានា។ ជនចាស់ ជរាចំនួន ៥៨ ពាន់នាក់នឹងទទួលបានផលពីសេវាកម្មថែទាំពីចម្ងាយ ដោយមាន លក្ខណៈសមស្របនឹងបរិបទនៃជម្ងឺ កូវីដ ១៩។ អង្គភាពឯកជន និងសហគ្រាសចំនួន ៥០ នឹងចូលរួមក្នុងវេទិកាធំៗនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញដើម្បីដាក់ចេញ ដំណោះស្រាយជួយឧបត្ថម្ភដល់ជនចាស់ជរាផងដែរ”៕