បើកដំណើរការស្ថាបនាទីក្រុង Da Lat ឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃ
(VOVWORLD) -នាថ្ងៃទី ២៥ ខែធ្នូ គណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានប្រកាសគម្រោងការ "ស្ថាបនា ទីក្រុង Dalat ឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃ" ដំណាក់កាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥។
គណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានប្រកាសគម្រោងការ "ស្ថាបនា ទីក្រុង Dalat ឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃ" (nhandan.com.vn) |
គម្រោងការណ៍នេះមានគោលដៅថា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន -ទូរគមនាគមន៍និងមធ្យោបាយផ្សេងៗទៀត ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ កែលម្អប្រសិទ្ធភាព សកម្មភាពរបស់រដ្ឋអំណាច ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ក៏ដូចជាលើកកម្ពស់សមត្ថភាពប្រកួតប្រជែងផងដែរ។
គម្រោងការណ៍នេះបានផ្អែកលើសសរទ្រូងសំខាន់ៗចំនួន ៤ គឺ៖ អភិបាលកិច្ច ជីវភាពរស់នៅ បរិស្ថាន និងសេដ្ឋកិច្ច។ គម្រោងការណ៍នេះ បានឆ្ពោះទៅរកការបង្កើនការទាក់ទងបែបឆ្លាតវៃរវាងប្រជាជន សហគ្រាស និងរដ្ឋអំណាចឲ្យសមស្រប ការតភ្ជាប់រវាងវិស័យនានាក្នុងទីក្រុង ក៏ដូចជាលើកកំពស់ជីវភាពរស់នៅ និងការងារផងដែរ។ជាមួយនឹងចក្ខុវិស័យដែលត្រូវបានកំណត់ដល់ឆ្នាំ២០២៥ នោះ Da Lat នឹងក្លាយទីជាទីក្រុងគំរូឆ្លាតវៃ ទំនើប របស់វៀតណាមក៏ដូចជាជាប់លំបាប់ថ្នាក់អន្តរជាតិផងដែរ៕