បើកទូលាយកិច្ចសហប្រតិបតិ្តការរវាងទីក្រុងធំចំនួន២របស់វៀតណាមនិងអ៊ីតាលី
(VOVworld) - កិច្ចព្រមព្រៀងសហប្រតិបតិ្តការមិត្តភាពរវាងទីក្រុងហូជីមិញ ភាគខាង
ត្បូងវៀតណាមនិងទីក្រុង Turin ទើបនឹងបានចុះហត្ថលេខានៅសាលាក្រុងនៃទីក្រុង
ភាគខាងជើងអ៊ីតាលីនេះ។តំណាងថ្នាក់ដឹកនាំទីក្រុងទាំងពីរបានចូលរួមពិធីចុះហត្ថ
លេខាមានវត្តមានលោក Le Hoang Quan ប្រធានគណៈកម្មាធិការទីក្រុងហូជីមិញ
និងអភិបាលទីក្រុង Turin លោក Piero Fassino។លោក Le Hoang Quan បានឲ្យដឹង
ថា តាមកិច្ចព្រមព្រៀងនេះ ទីក្រុងធំទាំងពីរ របស់វៀតណាមនិងអ៊ីតាលីនឹងរក្សា
ជំនួបសន្ទនាជាប្រចាំដើម្បីផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍ ដោះស្រាយការលំបាក
សំដៅជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យ នានាដែលភាគីទាំងពីរមានសក្ដានុ
ភាព។ រីឯលោក Piero Fassino បានសំដែងជំនឿជាក់ថា កិច្ចព្រមព្រៀងសហប្រតិ
បតិ្ត ការមិត្តភាពនេះនឹងបង្កើតគ្រិះស្ថានដើម្បីជំរុញថែមទៀតទំនាក់ទំនងសហ
ប្រតិបត្តិការរវាងភាគីទាំងពីរ៕