បើកទូលាយក្របខ័ណ្ឌសហគ្រាសដែលទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណូលអាជីវកម្មឆ្នាំ២០២០
(VOVWORLD) - នាព្រឹកថ្ងៃទី១៦ មិថុនា រដ្ឋសភាវៀតណាមបានពិភាក្សានៅសាលប្រជុំ អំពីសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តស្ដីពីការកាត់បន្ថយពន្ធលើប្រាក់ ចំណូលអាជីវកម្មឆ្នាំ២០២០ចំពោះសហគ្រាស សហករណ៍ អង្គភាពអាជីព និងអង្គការផ្សេងៗទៀត។
ទិដ្ឋភាពនៃកិច្ចប្រជុំរបស់រដ្ឋសភា។ (រូបថត៖ quochoi.vn) |
សមាជិកសមាជិកាសភាជាច្រើនបានលើក សំណើស្ដីពីការបើកទូលាយក្របខ័ណ្ឌមុខសញ្ញាដែលទទួលបានផលដោយមិនត្រឹមតែសម្រាប់សហគ្រាសខ្នាតតូចប៉ុណ្ណោះទេ ថែមទាំងសម្រាប់សហ គ្រាសខ្នាតមធ្យមទៀតផង។
នាបច្ចុប្បន្ន វៀតណាមមានសហគ្រាសចំនួន៧៦ម៉ឺនអង្គភាព ក្នុងនោះ ៩៣%គឺសហគ្រាសខ្នាតតូច ៤%គឺសហគ្រាសខ្នាតមធ្យមនិង៣%គឺសហ គ្រាសខ្នាតធំ។ សមាជិកសភា Phung Van Hung នៅខេត្ត Cao Bang បាន លើកមតិថា៖
“ខ្ញុំគាំទ្រយ៉ាងខ្លាំងចំពោះគោលជំហរកាត់បន្ថយពន្ធសម្រាប់សហ គ្រាសដែលរងផលប៉ះពាល់ដោយសារជំងឺ Covid-19 ក៏ប៉ុន្តែត្រូវការរួមទាំង សហគ្រាសខ្នាតតូចនិងខ្នាតមធ្យមផង។ ដោយសារបរិមាណ សហគ្រាសខ្នាត តូចនិងមធ្យមស្រូបយក៩៧%នៃបរិមាណសហគ្រាសសរុបនៅវៀតណាម ហេតុដូច្នេះគេដើរតួនាទីសំខាន់ណាស់។ ប៉ុន្តែ គេនៅតែខ្វះខាតប្រភព ហិរញ្ញវត្ថុ សមត្ថភាពវិទ្យាសាស្ត្របច្ចេក វិទ្យា និងសមត្ថភាពគ្រប់គ្រង។ ម្យ៉ាងវិញទៀត ប្រសិនបើកាត់បន្ថយពន្ធសម្រាប់សហគ្រាសខ្នាតមធ្យម គឺ មិនប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើថវិការដ្ឋនោះឡើយ”។
សមាជិកសមាជិកាសភាខ្លះៗទៀតបានចាត់ទុកថា មិនត្រឹមតែត្រូវ ជួយឧបត្ថម្ភសហគ្រាសតាមខ្នាតអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងត្រូវជួយ ឧបត្ថម្ភតាមវិស័យអាជីវកម្មទៀតផង។ មានន័យថា ជួយឧបត្ថម្ភដល់បណ្ដា សហគ្រាសធំ គម្រោងសំខាន់និងវិស័យស្នូលនានានៃខឿនសេដ្ឋកិច្ច ដើម្បី ការពារអធិបតេយ្យភាពរបស់សេដ្ឋកិច្ចវៀតណាម។ ហេតុដូច្នេះ រួមជាមួយ ការចេញផ្សាយសេចក្ដីសម្រេចចិត្តពោលខាងលើគឺត្រូវចាត់វិធានការមួយទៀតដើម្បីជួយឧបត្ថម្ភដល់វិស័យសេដ្ឋកិច្ចសំខាន់ៗប៉ុន្តែកំពុងជួបប្រទះការ លំបាកដូចជាអាកាសចរណ៍និងទេសចរណ៍ ជាដើម៕