បើកទូលាយទំនាក់ទំនងសហប្រតិបត្តិការ រួមចំណែកចូលក្នុងបណ្ដាគោលដៅនិងផលប្រយោជន៍រួមរបស់អាស៊ាន

បើកទូលាយទំនាក់ទំនងសហប្រតិបត្តិការ រួមចំណែកចូលក្នុងបណ្ដាគោលដៅនិងផលប្រយោជន៍រួមរបស់អាស៊ាន - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh (dantri.com)
 

(VOV)_ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក ​Pham
 Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួម​សន្និសីទ​រដ្ឋមន្ត្រីការបរទេស អាស៊ាន លើកទី៤៧ ( AMM-47) បណ្ដាសន្និសីទរដ្ឋមន្ត្រីការ​បរទេសអាស៊ាន  ជាមួយបណ្ដាដៃគូ( PMC) …។ល។ ដែលប្រព្រឹត្តទៅ​ពីថ្ងៃទី​៥ដល់ថ្ងៃទី១០សីហា ឆ្នាំ ២០១៤ នៅមីយ៉ាន់ម៉ា។ នេះគឺជាបណ្ដាសន្និសី​ទ្ធថ្នាក់​រដ្ឋមន្ត្រីការបរទេស សំខាន់បំផុតក្នុងឆ្នាំរបស់អាស៊ាន និងរវាងអាស៊ានជាមួយដៃគូផ្សេងៗ ដោយ
មានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន២៧ ​(ប្រទេសអាស៊ាន
ចំនួន ១០និងប្រទេសដៃគូក្រៅអាស៊ានចំនួន១៧)។ សន្និសីទ​ទាំងនេះនឹងពិនិត្យ ឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន ទំនាក់ទំនងរវាង​អាស៊ានជាមួយដៃ គូផ្សេងៗ ក្នុងរយៈពេលកន្លងទៅ ពិភាក្សានិងកំណត់ទិសដៅ​ជំរុញទំនាក់ទំនង
ដៃគូ  និងផ្លាស់ប្តូរបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិដែល​បានយកចិត្តទុក
ដាក់ដូចគ្នា  ការកសាងសហគមន៍អាស៊ានប្រកបដោយរឹងមាំខ្លាំងមាំមួន…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ