បើកទូលាយរាល់ប្រភពធនធាន ខិតខំប្រឹងប្រែងកាត់បន្ថយថ្លៃធាតុចូលនិងចំណាយរដ្ឋបាល

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើថា សមាជិកនៃគណៈកម្មាធិការដឹកនាំត្រូវកំណត់ឲ្យបានច្បាស់លាស់នូវតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន សម្រាប់កំណែទម្រង់រដ្ឋបាលរបស់ប្រទេសជាតិ ក្រសួង និងស្ថាប័ន។
បើកទូលាយរាល់ប្រភពធនធាន ខិតខំប្រឹងប្រែងកាត់បន្ថយថ្លៃធាតុចូលនិងចំណាយរដ្ឋបាល - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ nhandan.vn)

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំ បានវាយតម្លៃថា ក្នុងរយៈពេល ៩ ខែកន្លងមក កំណែទម្រង់រដ្ឋបាលត្រូវបានអនុវត្តន៍ព្រមៗគ្នា និងសម្រេចបានលទ្ធផលជាវិជ្ជមាន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ៖

“កំណែទម្រង់រដ្ឋបាលគឺជាជំហានដ៏សំខាន់ មានលក្ខណៈលោតផ្លោះ  ហើយត្រូវតែអនុវត្តន៍យ៉ាងខ្លាំងក្លា និងព្រមៗគ្នានៅគ្រប់កម្រិតនិងគ្រប់វិស័យ។ ការវិនិយោគលើកំណែទម្រង់រដ្ឋបាល និងការបង្កើនប្រសិទ្ធភាពរដ្ឋបាល គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ ហើយយកមនុស្ស និងអាជីវកម្មជាមជ្ឈមណ្ឌល។ នេះជាការងារដ៏លំបាក និងស្មុគស្មាញ ប៉ុន្តែត្រូវតែធ្វើ ព្រោះនេះជាការបម្រើដល់ការវិនិយោគ អភិវឌ្ឍន៍ បម្រើប្រជាពលរដ្ឋ និងអាជីវកម្ម។ ស្មារតីគឺផ្តោតលើការដឹកនាំ   និងប្រតិបត្តិអង្គការ អនុវត្តន៍ដោយមានការតាំងចិត្តខ្ពស់ ការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា កំណត់ដំណើរការសមស្របដើម្បីជំនះរាល់ឧបសគ្គ ប្រមូលធនធានទាំងអស់សម្រាប់សង្គមដើម្បីអភិវឌ្ឍន៍”។

លោកនាយករដ្ឋមន្ត្រីបានស្នើថា សមាជិកនៃគណៈកម្មាធិការដឹកនាំត្រូវកំណត់ឲ្យបានច្បាស់លាស់នូវតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន សម្រាប់កំណែទម្រង់រដ្ឋបាលរបស់ប្រទេសជាតិ ក្រសួង និងស្ថាប័ន។ ទន្ទឹមជាមួយគ្នាជំរុញកំណែទម្រង់រដ្ឋបាលក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២២ ប្រកបដោយភាពច្នៃប្រឌិត   ការអនុវត្តជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព តាមបាវចនាសកម្មភាពរបស់រដ្ឋាភិបាល “សាមគ្គីភាពវិន័យ សម្របខ្លួនយ៉ាងសកម្ម សុវត្ថិភាព និងប្រសិទ្ធភាព ស្តារ និងអភិវឌ្ឍន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ